គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:41 AM
​ភ្នំពេញ​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយសារ​រថយន្ត​ឡិច​ស៊ិ​ស​ RX៤៧០​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K​ 5379​ បុក​រះ​ជា​បន្តបន្ទាប់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៦​ ផ្លូវ​៣១០​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​ ចំការមន​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៣​ ។​ បុរស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ខាងលើ​ ឈ្មោះ​គង់​ សា​រឹម​ អាយុ​ ៦៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​ 84c​ ផ្លូវ​លេខ​២១០​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ ទួល​គោក​ ។​
​ មុន​ជួប​គ្រោះថ្នាក់​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ឌុ​ប​ប្រពន្ធ​និង​ចៅប្រុស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣១០​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​ក៏​ត្រូវ​រថយន្ត​បង្ក​ដែល​បើកបរ​តាម​ផ្លូវ​លេខ​៣១០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ជ្រុល​ល្បឿន​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​មួយ​គ្រឿង​ហើយ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បន្លែ​និង​បុក​រថយន្ត​ពីរ​គ្រឿង​ផ្សេង​ទៀត​មួយ​គ្រឿង​ម៉ា​កសី​អរ​វី​ ហើយ​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​បណ្ដាល​ឲ្យ​រង​ការ​ខូ​ត​ខាត​ទើប​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នក​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ក្បាល​បែក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​
​ ចំពោះ​ហេតុការណ៍​ខាងលើ​នេះ​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង​ឃាត់​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ិ​ស​៤៧០​រួម​ជាមួយ​រថយន្ត​បង្ក​និង​រថយន្ត​ដែល​រង​ការ​ខូ​ត​ខាត​នាំ​មក​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​ច្បាប់​៕​ ដោយ​ ជោគជ័យ​





ប្រពភ ABC +

0 comments:

Post a Comment