ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តពីរគ្រឿងបើកបុកគ្នា នៅលើកំណាត់មហាវិថីព្រះនរោត្តម កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២នឹង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ឧសភា ២០១៣។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពីរគ្រឿងដែលបានបើកបុកគ្នាខាងលើនេះ មួយគ្រឿងម៉ាក ឡិចស៊ីស RX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I-1778 និងមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-1657 បានបើកបរបុកគ្នាពេញទំហឹង ខណៈពេលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង បណ្តាលឲ្យមនុស្ស៥នាក់ក្នុងនោះស្រី៣នាក់ និងប្រុស២នាក់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះ រថយន្តឡិចស៊ីសបានបើកទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវសារធារណៈ១ដើមបណ្តាលឲ្យរថយន្តគាបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច។ ក្នុងហេតុការណ៍នេះ រថយន្តទាំងពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ប្រភព ABC +



0 comments:
Post a Comment