ភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសម្រេចព្រះទ័យលាលែង ពីតួនាទីជាព្រះរាជលេខាផ្ទាល់របស់ សម្ដេចម៉ែហើយ ដើម្បីចូលធ្វើនយោ បាយពេញលេញនៅក្នុងគណបក្សសង្គ្រោះ ជាតិ ។ ជាមួយនោះព្រះអង្គក៏សម្រេច ព្រះទ័យប្រកាសទ្រព្យសម្បត្ដិតាមច្បាប់កំណត់ផងដែរ ។ ព្រះអង្គបានបញ្ជូនឯកសារ ប្រកាសទ្រព្យសម្បត្ដិទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន មានបន្ទូលថា ព្រះអង្គបានរៀបចំលិខិត លាលែងពីតួនាទីជាព្រះរាជលេខាផ្ទាល់ របស់សម្ដេចម៉ែហើយ ហើយថាលិខិត នេះនឹងត្រូវផ្ញើទៅព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្ដម សីហមុនី ក្នុង ពេលឆាប់ៗនេះ ។ ព្រះអង្គម្ចាស់ធម្មិកោ បានមានបន្ទូលយ៉ាងដូច្នេះថា “ខ្ញុំបាន ទូលថ្វាយដំណឹងនេះដល់ព្រះមហាក្សត្រ ឱ្យជ្រាបជាព័ត៌មានហើយ ។ ខ្ញុំមិនចង់ឱ្យ អ្នកនយោបាយធ្វើអត្ថាធិប្បាយយកព្រះ នាមសម្ដេចម៉ែ និងព្រះមហាក្សត្រមក ប្រឡាក់ប្រឡូកក្នុងបញ្ហានយោបាយ ដោយសារខ្ញុំទេ” ។
កាលពីពេលថ្មីៗនេះលោកប្រមុខរដ្ឋាភិបាលកម្ពុជាបានវាយប្រហារពាក្យ សម្ដីទៅលើតួអង្គព្រះអង្គម្ចាស់ធម្មិកោ ដែលបានចូលរួមក្នុងគណបក្សសង្គ្រោះ ជាតិ (គណបក្សប្រឆាំង) ហើយបាន មានបន្ទូលប្រាប់សកម្មជនគណបក្សនេះថា ព្រះអង្គជាអ្នកតំណាងសង្គមរាស្ដ្រ និយមរបស់សម្ដេចឪ នរោត្ដម សីហនុ ដែលនៅមានឥទ្ធិពលខ្លាំងលើពលរដ្ឋខ្មែរ។ ទន្ទឹមនឹងការថ្លែងការពារថា សម្ដេចម៉ែ និងព្រះមហាក្សត្រមិនមែនជាបញ្ចេញ តួអង្គព្រះអង្គម្ចាស់ធម្មិកោមកគណបក្ស
ប្រឆាំង សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏ បានព្រលយអំពីលទ្ធភាពនៃការបញ្ចប់ តួនាទីរបស់ព្រះអង្គម្ចាស់ធម្មិកោពីព្រះ រាជខុទ្ទកាល័យរបស់សម្ដេចម៉ែនៅក្នុង ព្រះបរមរាជវាំងផងដែរ ។
ក្រៅពីការសម្រេចព្រះទ័យលាលែងពីតួនាទីជាព្រះរាជលេខាផ្ទាល់របស់ សម្ដេចម៉ែដែលតួនាទីនេះមានឋានៈស្មើរដ្ឋមន្ដ្រីនោះ ព្រះអង្គម្ចាស់ធម្មិកោក៏បាន យល់ព្រមប្រកាសទ្រព្យសម្បត្ដិតាមការ ទាមទាររបស់អង្គភាពប្រឆាំងអំពើពុក រលួយដែរ ។ បេក្ខជនតំណាងរាស្ដ្រ មណ្ឌលខេត្ដព្រះសីហនុរបស់គណបក្ស សង្គ្រោះជាតិអង្គនេះបានពន្យល់ថា “ខ្ញុំក៏ មិនចង់ឱ្យករណីខ្ញុំនេះធ្វើឱ្យមានឧបសគ្គដល់ដំណើរការរបស់គណបក្សសង្គ្រោះ ជាតិនោះដែរ ។ ទោះយ៉ាងណាខ្ញុំក៏បាន បញ្ចេញទស្សនៈរបស់ខ្ញុំថា ខ្ញុំមិនយល់ ស្របច្បាប់ប្រឆាំងអំពើពុករលួយដែល ត្រូវគ្របដណ្ដប់ដល់ស្ថាប័នព្រះបរមរាជវាំងហើយដែរ” ៕
ប្រភព ពី cambodiapage.info


0 comments:
Post a Comment