គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:43 PM

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ឲ្យ​បាន​ទូលំទូលាយ និង​គោរព​របាយការណ៍​របស់​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ដែល​ចង់​ឲ្យ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ និង​ការ​គោរព​សិទ្ធិ​មនុស្ស។



ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​មាន​សេចក្តី​ក្លាហាន និង​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​បុព្វហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​សង្គម ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​ថា​បើ​គ្មាន​ការ​ប្រថុយប្រថាន ក៏​គ្មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ដែរ។
សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​សហរដ្ឋ​អាមេរិក និង​អំពី​ដំណើរ​ការ​វិវឌ្ឍន៍​ផ្នែក​នយោបាយ​នៅ​កម្ពុជា ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភព ពី RFA 

0 comments:

Post a Comment