គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:42 AM

រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​រង​របួស​​ធ្ងន់​ធ្ង​រ ដោយ​សារ​តែ​​ត្រូវ​​ក្រុម​ចោរ​​មួយ​ក្រុម​​មាន​​គ្នា​​៥​​នាក់ បាន​ធ្វើ​​សកម្ម​ភាព​​បាញ់​ប្លន់​​យក​​ម៉ូ​តូ​​មួយ​គ្រឿង​​ម៉ាក សេ​​១១០ ពណ៌​​ខ្មៅ កាល​ពី​​វេ​លា​​ម៉ោង ២​​និង​​០០​​នា​ទី រំ​លង​អធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​២៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​គល់​ស្ពានដែក ផ្លូវ​៣៧១ កែង​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​ប្លន់​នោះ​មានឈ្មោះ សឿន សុជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរបួស​ចំ​ត្រគាក​ខាងឆ្វេង​។ ប្រភព​ដដែល​បាន​បន្តទៀតថា  មុនពេល​កើតហេតុ យុវជន​រងគ្រោះ​បាន ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​ក្រុមចោរ​មួយក្រុម ដែលមាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក អាយ​ខុន ពណ៌​ផ្កាឈូក និង​មួយគ្រឿង​ទៀត ម៉ា​កនិច មក​អែបជិត​យុវជន​រងគ្រោះ រួច​ដក​កាំភ្លើងខ្លី​បាញ់រះ ទៅលើ​យុវជន​រងគ្រោះ ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​ក្រុមចោរ​ដណ្តើម​ម៉ូតូ របស់​យុវជន​រងគ្រោះ ជិះ​រត់គេចខ្លួន ប៉ុន្តែ​ដោយមាន​ឮ​សម្លេង​គ្រាប់កាំភ្លើង បណ្តាល​ឲ្យ​ផ្អើលឆោឡោ ដល់​សមត្ថកិច្ច ដែល​យាម​នៅ​គោលដៅ​ស្ពាន​រត់​មក​មើល ទើប​ក្រុមចោរ នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន បាត់ស្រមោល​ភ្លាមៗ ។​ 
​ក្រោយពេល​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​អន្តរាគមន៍​ហៅ​ឡាន​សង្គ្រោះ ដើម្បី​ដឹកយក​ជនរងគ្រោះ​ទៅធ្វើ​ការ​ព្យាបាល​នៅ​គ្លីនិក​ឯកជន និង​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ និង​ធ្វើ​កំណត់ហេតុ​ស្រាវ​ជ្រាវ តាមរក​ជនល្មើស ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕
_________________________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment