គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:39 AM

ភ្នំពេញ​:​ លទ្ធផល​នៃ​កម្មវិធី​ការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​របស់​ស្ថានីយទូរទស្សន៍​MYTV​បានឱ្យ​ដឹង​ថា​ អ្នក​ប្រយុទ្ធ​កីឡាករ​ខ្មែរ​ឈ្នះ​មួយ​ចាញ់​ប្រាំ​ ក្រោម​កម្លាំង​ដៃ​កីឡាករ​អន្តរជាតិ​។​
​សង្វៀន​ប្រាំបី​ជ្រុង​នៃ​ការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​កាលពី​យប់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៣​ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជក់ចិត្ត​និង​ខកចិត្ត​ផង​ដែរ​ ខណៈ​សមត្ថភាព​កីឡាករ​ខ្មែរ​ស៊ូ​មិន​ដល់​ទាំង​កម្លាំងកាយ​និង​បទ​ពិសោធន៍​របស់​កីឡាករ​អន្តរជាតិ​។​
​លទ្ធផល​ឱ្យ​ដឹង​ថា​ កីឡាករ​ខ្មែរ​និង​កីឡាករ​អន្តរជាតិ​ឡើង​ប្រកួត​មាន​៨​គូរ​ដូច​ជា​៖​
​គូរ​ទី​១​ កីឡាករ​អន្តរ​ Zuluboy​ មក​ពី​ប្រទេស​អាហ្វ្រិក​ វ៉ៃ​ឈ្នះ​លើ​ កីឡាករ​ខ្មែរ​ សុខ​ ចិន្តា​ មក​ក្លឹ​ប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់​ ក្នុង​ទង្ង​ន់​៦០​គីឡូក្រាម​ ក្នុង​ទឹក​ទី​១​ ឱ្យ​ដួល​សន្លប់​ក្នុង​២​នាទី​និង​៤០​វិនាទី​តែ​ម្តង​ ខណៈ​កីឡាករ​ សុខ​ ចិន្តា​ ត្រឹមតែ​អាច​តបត​បាន​ផ្តើម​នាទី​ប៉ុណ្ណោះ​ ។​
​គូរ​ទី​២​ កីឡាករ​អន្តរជាតិ​ Matt​ Bulrski​ មក​ប្រទេស​អាហ្វ្រិក​ វ៉ៃ​ឱ្យ​ កីឡាករ​ខ្មែរ​ សំអាង​ ឌុន​ មក​ពី​ក្លឹ​ប​អេ​ភូ​ថង​ កីឡា​ ក្នុង​ទង្ង​ន់​៦៥​គីឡូក្រាម​ សន្លប់​ក្នុង​២​នាទី​និង​២៦​វិនាទី​ ក្នុង​ទឹក​ទី​១​។​
​គូរ​ទី​៣​ កីឡាករ​អន្តរជាតិ​ Jamie​ Lee​ មក​ពី​ប្រទេស​អង់គ្លេស​ ដាល់​ឱ្យ​កីឡាករ​ខ្មែរ​ ធី​ តុង​ហ៊ី​ មក​ពី​ក្លឹ​ប​សាល​វ័​ន្ត​កីឡា​ ក្នុង​ទង្ង​ន់​៦៣​គីឡូក្រាម​ មិន​ងើប​តបត​និង​មិន​អាច​ការពារ​ខ្លួន​បាន​ថែម​ ហើយក៍​បាត់បង់​ស្មា​តី​ ចាញ់​ក្នុង​វេលា​១​នាទី​និង​១៣​វិនាទី​នៃ​ទឹក​ទី​១​ ។​
​គូរ​ទី​៤​ កីឡាករ​អន្តរជាតិ​ Dave​ Newbrook​ មក​ពី​ប្រទេស​អង់គ្លេស​ បាន​ចាញ់​ក្រោម​កីឡាករ​ខ្មែរ​ តក់​ សុ​ភ័​ណ្ឌ​ មក​ពី​ក្លឹ​ប​អេ​ភូ​ថង​កីឡា​ ក្នុង​ទង្ង​ន់​៦០​គីឡូក្រាម​ ដោយ​អាច​ធ្វើ​ឱ្យ​កីឡាករ​ Dave​ ពិបាក​គៀបសង្កត់​លើ​ សុ​ភ័​ណ្ឌ​ គ្រប់​៣​ទឹក​ ខណៈ​ សុ​ភ័​ណ្ឌ​អាច​រក​ពិន្ទុ​ឈ្នះ​បាន​។​
​គូរ​ទី​៥​ កីឡាករ​អន្តរជាតិ​ James​ Smart​ មក​ពី​ប្រទេស​អាហ្វ្រិក​ បាន​វ៉ៃ​ឱ្យ​កីឡាករ​ ពេជ្រ​ អា​រុណ​ មក​ពី​ក្លឹ​ប​សំរែក​រាជសីហ៍​បង្ក្រាប​គ្រឿន​ញៀន​ ក្នុង​ទង្ង​ន់​ ៦៩​គីឡូក្រាម​ មិន​តបត​មួយ​ដៃ​ណា​សោះ​មក​វិញ​ចំពោះ​កីឡាករ​ជនជាតិ​អា​ហ្វ្រិ​នេះ​ ហើយ​ ពេជ្រ​ អា​រុណ​ ដែល​ខ្លា​ចាស់​នោះ​ចាញ់​ដោយ​សន្លប់​នៅ​ដើម​ទឹកតែ​ម្តង​។​
​គូរ​ទី​៦​ កីឡាករ​អន្តរជាតិ​ Ali​ Mclean​ មក​ពី​ប្រទេស​អង់គ្លេស​ បាន​ឈ្នះ​កីឡាករ​ខ្មែរ​ ភេ​ឌី​ ម៉ឺន​សុភា​ មក​ពី​ក្លឹ​ប​យុ​ជន​អង្គរ​ ក្នុង​ទង្ង​ន់​៦៩​គីឡូក្រាម​នៅ​ទឹក​ទី​១​តែ​ម្តង​ ដោយ​កម្លាំងកាយ​របស់​ Ali​ Mclean​ ខ្លាំង​ជាង​ទាំង​បច្ចេកទេស​និង​កម្លាំងកាយ​តែ​ម្តង​។​
​គូរ​ទី​៧​ កីឡាករ​អន្តរជាតិ​ Dan​ Rushworth​ មក​ពី​ប្រទេស​អង់គ្លេស​ បាន​បាញ់​កីឡាករ​អន្តរជាតិ​ James​ Saks​ មក​ពី​ប្រទេស​អាហ្វ្រិក​ក្នុង​ទង្ង​ន់​៨០​គីឡូក្រាម​ ក្នុង​ទឹក​ទី​១​។​
​ចុង​ក្រោយ​ទី​៨​ កីឡាករ​អន្តរជាតិ​ Rob​ Lloyd​ មក​ពី​ប្រទេស​អង់គ្លេស​ មក​ចាញ់​ក្រោម​ល្បឿន​កម្លាំង​ដៃ​របស់​កីឡាករ​អន្តរជាតិ​ Sean​ Robinson​ មក​ពី​ប្រទេស​អាហ្វ្រិក​ក្នុង​ទឹក​ទី​២​។​ ម៉ា​ ច័ន្ទ​ បូ​រិ​ន​





ប្រភព ពី ABC +

0 comments:

Post a Comment