គិតត្រឹមថ្ងៃអាទិត្យនេះមានគណបក្ស នយោបាយចំនួន៧ហើយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ឝ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីគណបក្ស ខ្មែរឈប់ក្រ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
គណបក្សនយោបាយទាំង ៧ ដែលត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី២៨កក្កដាខាងមុខរួមមាន :
១- គណបក្ស ប្រជាជនកម្ពុជា
២- គណបក្ស សញ្ជាតិកម្ពុជា
៣- គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៤- គណបក្ស ហ្វ៊ុនស៊ិនប៉ិច
៥- គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ
៦- គណបក្ស សង្គ្រោះជាតិ និង
៧- គណបក្ស ខ្មែរឈប់ក្រ។
២- គណបក្ស សញ្ជាតិកម្ពុជា
៣- គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៤- គណបក្ស ហ្វ៊ុនស៊ិនប៉ិច
៥- គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ
៦- គណបក្ស សង្គ្រោះជាតិ និង
៧- គណបក្ស ខ្មែរឈប់ក្រ។
រីឯគណបក្សទី ៨ឈ្មោះថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបាន គ.ជ.ប សុំឲ្យកែតម្រូវចំណុចខ្វះខាតមួយចំនួនមុននឹងប្រកាសទទួលស្គាល់៕
ប្រភពព័ត៌មាន៖ RFA


0 comments:
Post a Comment