គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:45 PM
តុលាការ​ខេត្ត​ស្វាយរៀង កំណត់​យក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ ជា​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​ក្នុង​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​ប្រហារ​លើក​ក្រុម​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​បង្វែរ​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង តាំង​ពី​ដើម​ខែ​មីនា។
សហភាព​ការងារ​កម្ពុជា និង​សហភាព​សហជីព​កម្ពុជា ដែល​មាន​សម្ព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៤ មក​ពី​វិស័យ​ចំនួន ៩ មាន​សមាជិក​ជាង ១៥​ម៉ឺន​នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​របស់​លោក ឈូក បណ្ឌិត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ក្ដី​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌។
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការងារ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​ធំ​ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក ឈូក បណ្ឌិត ដូច​លើក​មុន​ទៀត។ លោក​បន្ត​ថា ក្រុម​សហជីព​នឹង​តាម​ឃ្លាំមើល​ដំណើរការ​ក្តី​នៅ​តុលាការ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា កម្មការិនី​រង​គ្រោះ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្មករ​មិន​មាន​គម្រោង​រៀបចំ​ការ​ដង្ហែ​ក្បួន​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ។ ចុចអានបន្ត

ប្រភព RFA

0 comments:

Post a Comment