និស្សិតសាកលវិទ្យាល័យអន្តរជាតិ (IU) បានធ្វើកូដកម្មតវ៉ាកាល ពីវេលាម៉ោង១១និង១០នាទីព្រឹក ទី១៩ ឧសភា នៅមុខសាកលវិទ្យាល័យនេះតែម្តង ស្ថិតនៅតាម បណ្តោយផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅក្រោមកម្តៅថ្ងៃដែលក្តៅស្ទើរឆេះ ក្រុមនិស្សិតបានឈរតវ៉ានិងស្រែកថា កម្តៅថ្ងៃមិនក្តៅ ដូចក្តៅចិត្តដែលអ្នកគ្រប់គ្រង ធ្វើមកលើ ក្រុមនិស្សិតនោះទេ ។
ជាមួយគ្នានេះ ក្រុមនិស្សិតដែលតវ៉ាបាន លើកបដាមានខ្លឹមសារអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាលថា« សុំមេត្តាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ជួយអន្តរាគមន៍ដល់ ក្រុមនិស្សិតផ្នែកវេជ្ជសាស្ត្រយើងខ្ញុំទាំង ៧៨៨នាក់ផង » និង«សុំសាកលវិទ្យាល័យកំណត់កាលបរិច្ឆេទប្រឡង ឱ្យបានជាក់លាក់ ដោយមានជាលាយលក្ខណ៍អក្សរ និងសុំកុំឱ្យមានការប្រឡងថ្នាក់ជាតិ » ។ ន័យក្នុងបដាតវ៉ាខាងលើគឺក្រុមនិស្សិតចង់បញ្ជាក់ថា កាលពួកគេចូលរៀនមុនដំបូង គឺមិនមានការប្រឡងចូលថ្នាក់ជាតិ និងមានការជូនដំណឹងថា មិនមានការប្រឡងបញ្ចប់ថ្នាក់ជាតិនោះទេ ។ ចុចអានបន្ត

0 comments:
Post a Comment