គណបក្សសង្រ្គោះជាតិគ្រោងប្រមូលផ្តុំ មនុស្សជាង៥ពាន់នាក់ នៅថ្ងៃចន្ទស្អែកដើម្បីទាមទារអោយគណកម្មាធិការជាតិរៀបចំការ បោះឆ្នោត«គជប»ធ្វើការកែទម្រង់សមាសភាពរបស់ខ្លួន និងពិនិត្យឡើងវិញនូវភាពមិនប្រក្រតីទាក់ទងទៅនឹងបញ្ជីឈ្មោះ អ្នកចូលរួមបោះឆ្នោត។ នេះជាលើកទីពីរហើយដែលគណបក្សប្រឆាំងសង្រ្គោះជាតិ ចុះតាមផ្លូវធ្វើបាតុកម្មអហិង្សាប្រឆាំងនឹង«គជប»។
ក្រោយការប្របាច់បញ្ចូលគ្នាជាគណបក្សតែមួយរួចមក គណបក្សសង្រ្គោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី បានសម្រេចប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួនជាង៥ពាន់ជាលើកទីពីរនៅ ថ្ងៃចន្ទស្អែកនេះ នៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីប្រឆាំងតវ៉ាទៅនឹងសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត «គជប» និងភាពមិនប្រក្រតីចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ចុចអានបន្ត
ប្រភព http://www.cambodiapage.info/
ប្រភព http://www.cambodiapage.info/


0 comments:
Post a Comment