គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:39 AM
កំពង់ស្ពឺៈ កម្មករ ៧នាក់​ក្នុង​នោះ​មាន​កម្មការិនី​មាន​ផ្ទៃ​ពោះ​ម្នាក់ បាន​ទទួល​រង​របួស និង​ដួល​សន្លប់​នៅ​ពេល​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​សមត្ថកិច្ច​ប៉ូលីស នៅ​ក្នុង​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​កាត់​ដេរ សារព្រីណា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។
តំណាង​កម្មករ លោក​សុន វណ្ណី បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលីស និង​អាជ្ញាធរ​ខេត្ត បាន​ប្រើ​ដំបង​ឆក់​វាយ​ទៅ​លើ​ក្រុម​កម្មករ​ឲ្យ​របួស និង​មាន​ខ្លះ​បាន​ដួល​សន្លប់។
លោក​បាន​និយាយ​ថា «កម្មករ​បាន​ទៅ​ជួល​មេក្រូ ដើម្បី​ធ្វើ​ការ​ស្រែក​តវ៉ា បន្ទាប់​មក​ខាង​សមត្ថកិច្ច​ស្រុក បាន​រឹប​អូស​ឧបករណ៍​ទាំង​នោះ​ទៅ​រក្សា​ទុក​ក្នុង​ឡាន​ពួកគេ។​ ក្រោយ​មក​កម្មករ​បាន​សុំ​យក​មក​វិញ ប៉ុន្តែ​ខាង​សមត្ថកិច្ច​បាន​បដិសេដ​មិន​ប្រគល់​ឲ្យ​មក​វិញ»។
លោក​បន្ត​ថា ក្រុម​កម្មករ​បាន​ព្យាយាម​បញ្ឈប់​ឡាន​ដែល​ទុក​មេក្រូ​របស់​ពួកគេ​នោះ ទើប​កម្មករ​រត់​ទៅ​ឃាត់​ឡាន​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ជាតិ​លេខ ៤ បណ្តាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍ បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​ក៏​បាន​មក​ធ្វើ​ការ​បំបែក​ពួកគេ។
លោក​បញ្ជាក់​ថា «វាជា​រឿង​មិន​គួរ​ឲ្យ​ជឿ ដែល​សមត្ថកិច្ច​មក​វាយ​កម្មករ ព្រោះ​វា​មិន​មែន​ជា​រឿង​ធំ និង​ពួក​យើង​ក៏​គ្មាន​បំណង​បិទ​ផ្លូវ​ដែរ។ យើង​គ្រាន់​តែ​ចង់​បាន​ឧបករណ៍​មក​វិញ​ទេ»។
កម្មករ​រាប់​ពាន់​នាក់​នៅ​រោង​ចក្រ​សាព្រីណា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ បាន​​ធ្វើ​ការ​តវ៉ា​អស់​ជាង ពីរ​សប្តាហ៍​មក​ហើយ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្មួល​អប្បរមា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត។



0 comments:

Post a Comment