ភ្នំពេញៈ លោកស្រីឈឹម វត្តីអាយុ ៥៨ ឆ្នាំ មុខរបរជាណាណិជ្ជករ និងជានាយិកា សំអាងការលុច្ស បានប្តឹងលោក ឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរៈសេនីយ៍ឯក ឈាង មុន្នី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងកូនចៅ ក្រោមបញ្ជា និង លោកខៀវ ផល្លា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងឈ្មោះ ហ៊ី ទូចទៅ អង្គភាពប្រឆាំងអំពើពុក ពាក់នឹកការប្រើអំពើហឹង្សា ដែលធ្វើឲ្យដៃស្តាំ របស់គាត់ ត្រូវបាក់ និងត្រូវពិកាដៃ អស់មួយជីវិត។
នៅក្នុងពាក្យបណ្តឹងមួយច្បាប់របស់លោកស្រី ឈឹម វត្តី ផ្ញើជូនទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឳម យិនទៀង ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពីព្រឹកថ្ងៃ ច័ន្ទ ទី ២៧ ខែ ឧសភា ២០១៣នេះ លោកស្រី ឈឹម វត្តី បានចោទប្រកាន់ថា កាលពីថ្ងៃ ទី ៩ ខែ មេសា ២០១៣ កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា លោកវរៈសេនីយ៍ឯក ឈាង មុន្នី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងកូនចៅ ក្រោមបញ្ជា និង លោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃ សាហាវយង់ឃ្នង ដោយប្រើកម្លាំងនគរបាលប្រដាប់ដោយអាវុធចំនួន៦ ទៅ ៧នាក់ មកព័ន្ធ ចាប់រូបគាត់ ដែលកំពុងតែនៅក្នុងឡានកូនកម្លោះ ឈ្មោះតុល បូរិត និង បានមកចាប់កន្ទ្រាក់ដៃរបស់គាត់ ដែលបាក់ និងកំពុងតែអបឆ្អឹងក្នុងដៃ បណ្តាលពិកាអស់មួយជីវិត។
លោកស្រី ឈឹម វត្តី បាននិយាយថា៖«មានមនុស្សប្រុសៗដែលប្រដាប់ដោយអាវុធចំនួន៦ ទៅ ៧នាក់មកពទ្ធជុំវិញឡានខ្ញុំជិះ ពេលនោះ នាងខ្ញុំបានទៅសូរ ពួកគាត់ថា តើមានរឿងអ្វី? ស្រាប់តែឮ សម្លេងស្រែកខ្លាំងៗថា ចាប់វាយកទៅដាក់ក្នុងឡានឲ្យលឿន (ឡាននោះ ពណ៌ខ្មៅបិទកញ្ចក់ជិត ជិះមកអែបនឹងឡានកូនកម្លោះឈ្មោះតុល បូរិត ដើម្បីចាប់ខ្លួននាងខ្ញុំ។ ក្នុងនោះ មានមនុស្សមាឌ ធំម្នាក់ ជាអ្នកទាញកន្ទ្រាក់ដៃបាក់ និង ម្នាក់ទៀតជាអ្នកទាញ ជើងខ្ញុំអូសពីក្នុងឡាន ម្នាក់ទៀត កញ្ឆក់ទូរស័ព្ទពីនាងខ្ញុំមិនឲ្យនាងខ្ញុំទួរស័ព្ទបាន ហើយបានវាសដៃចំភ្នែកស្តាំរបស់ខ្ញុំ ធ្វើឲ្យចេញ ឈាមក្រហមពេញភ្នែក។ រួចមកចាក់សោរបើកទ្ធារឡានរបស់កូន កម្លោះ ដឹកនាងខ្ញុំ និងកូនស្រីនាងខ្ញុំ ទៅក្រសួងមហាផ្ទៃតែម្តង។ ហើយពេលនោះ ដៃរបស់នាងខ្ញុំ ចាប់ផ្តើម ហើមយ៉ាងខ្លាំង ហើយខ្មៅព្រោះទាញចំឆ្អឹងដែលទើបតែ នឹងវះកាត់រួច ធ្វើឲ្យឆ្អឹងត្រួវបាក់បន្ថែម ទៀត»។
លោកស្រី ឈឹម វត្តី បានបន្តថា៖ «បច្ចុប្បន្ន គឺនាងខ្ញុំ ត្រូវទទួលការឈឺចាប់រហួត ហើយមន្ទីរពេទ្យបួននៅវៀតណាម បានប្រាប់ថា មិនអាចដកដែកដែលដាក់នៅក្នុងដៃនេះបានទេ។ ការប្រប្រព្រឹត្តអំពើឃោរឃៅនេះ បានធ្វើឲ្យ នាងខ្ញុំបាត់បង់ការងារ ក្នុងរបរចិញ្ចឹមកូន បុគ្គលិកចិញ្ចឹមខ្លួន ការងារក្រុមប្រឹក្សាខណ្ឌ ការងារជាអនុប្រធានកិត្តិយស អនុប្រធានសាខាកាកបាទក្រហមខណ្ឌ និង ការងារទីប្រឹក្សាសភាពាណិជ្ជកម្ម។ បន្ថែមក្នុងនោះ ជម្ងឺបេះដូងរបស់ខ្ញុំ ត្រូវរើឡើងវិញទៀត»។
លោកស្រី ឈឹម វត្តី បានបន្តទៀតថា៖ «នាងខ្ញុំ សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌ និង ជួញពិនិត្យវែកញែក ឲ្យច្បាស់ ពីការប្រើអពើហឹង្សា ដ៏កម្រោលប្រៀបបានចាប់ជំរិតប្លន់សម្លាប់ ដែលធ្វើឲ្យនាងខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ព្រោះប្រទេស មានច្បាប់ទម្លាប់ត្រឹមត្រូវសោះ ចុះហេតុអ្វី បានជាឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា លោកវរៈសេនីយ៍ ឈាង មុន្នី ព្រមទាំងកូនចៅក្រោមបញ្ជា និង លោកខៀវ ផល្លា ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានឃុបឃិតជាមួយជនខិលខូច ឈ្មោះ ហ៊ី ទូច ប្រើទឹកប្រាក់ មកបង្វែសំណុំរឿងរដ្ឋប្បវេណី ទៅជារឿងព្រហ្មទណ្ឌកម្រិតធ្ងន់ទៅវិញ។ ដូច្នេះ ការចោទប្រកាន់នេះ មិនត្រឹមត្រូវតាមនីតិវិធីច្បាប់ និងសាច់រឿងជាក់ស្តែង ពីព្រោះនាងខ្ញុំ យកឡានទៅបញ្ចាំ ពុំមែនលក់ឡានឲ្យឈ្មោះ ហ៊ី ទូចទេ។ ប៉ុន្តែ ទោះជាគាត់ តម្រូវនាងខ្ញុំ ធ្វើអ្វី ក៏នាងខ្ញុំ តាមទាំងអស់ព្រោះជាសិទ្ធិ និងជាគំនិតម្ចាស់លុយ។
ពាក់ពន្ធនឹងអង្គហេតុ ដែលបណ្តាលឲ្យមានការឃាត់ខ្លួនគាត់ខាងលើនេះ លោកស្រី ឈឹម វត្តី បានឲ្យដឹងថា គាត់បានចង់ការប្រាក់ចំនួន ២៣, ០០០ ដុល្លារអាមេរិកពី ឈ្មោះ ហ៊ី ទូច កាលពីថ្ងៃ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១១ ព្រមបានប្រគល់ៈ ១-រថយន្ត ម៉ាក់Lincoln ឲ្យ ឈ្មោះ ហ៊ី ទូច ចាប់ពីថ្ងៃ បញ្ចាំឡាន ២- បានតំកល់មូលលប្បទានប័ត្រដើម្បីយករថយន្តវិញ ៣-ត្រូវបង់ការប្រាក់១២៥០ ដុល្លា ក្នុង១ ខែ និង ទី៤-ធ្វើខិលិតទិញលក់ រថយន្ត ដែលគាត់រៀបចំឲ្យស្រាប់ និងមានស្នាមមេដៃរួចជាស្រេចឲ្យទៅឈ្មោះ ហ៊ី ទូច។ តែចំណុចដែលសំខាន់ក្នុងការដាក់បន្ទុកចេញដីកាចាប់ខ្លួន គាត់នោះ គឺស្ថិតនៅលើមូលលប្បទានបត្រ តំកល់ដើម្បីយកឡានមកវិញ។ ព្រោះឈ្មោះ ហ៊ី ទូចបានទៅលួចបើកលុយនៅក្នុងគណនីរបស់គាត់ ខុសពេលវេលា ក្នុងគោលបំណងយកទាំងឡាន និងទាំងការប្រាក់ និងប្រាក់ក្នុងមូលលប្បទានប័ត្រ ចំនួន ៥០០០ ដុល្លារអាមេរិក ដែលសម្រាប់តំកល់ទុកយកឡានវិញ។ មូលលប្បទានប័ត្រនោះមិនអាចបើកបានទេ ពីព្រោះទាន់តែ រូបគាត់ និង ឈ្មោះហ៊ី ទូច កំណត់ពេលវេលាយកឡាន ទើបមូលលប្បទានប័ត្រនេះត្រូវបញ្ចប់ជាស្ថាពរ។ តែនៅពេលលួចបើកប្រាក់នេះ មិនបានសម្រេចដូចបំណង ទើប ឈ្មោះ ហ៊ី ទូច ត្រឡប់ជាបង្ហែរឿងនេះថា មូលលប្បទានប័ត្រនេះ គ្មានលុយហើយប្តឹងជារឿងព្រហ្មទណ្ឌ ដោយប្រើប្រាស់លុយជួលកម្លាំង ប៉ូលីសមកបង្កប់ ចាប់ខ្លួនរូបគាត់ ក្នុងពិធីការឈ្មោះ តុល បូរិត ដោយប្រើអពីហឹង្សាដោយឃោរឃៅ ក្នុងនាមជាអ្នកច្បាប់។
ប្រភព ពី cambodiapage.info


0 comments:
Post a Comment