គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:55 AM
ខេ​ត្ដ​កំពង់​ឆ្នាំង​ ​៖ យុ​វ​ជន​ជន​ជាតិ​វៀ​ត​ណា​ម​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ពាង​ ​ខ​ណៈ​ ​ចុះ​មុជ​ទឹក​ស្រាយ​ចំណង​យុថ្កា​ដើម្បី​រំកិល​ផ្ទះ​បណ្ដែត​ទឹក​ ​។ ហេតុ​ការណ៍​នេះ​ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ខែ​ឧស​ភា​ ​ឆ្នាំ​២០១៣ នៅ​ភូមិ​កណ្ដាល​ ​សង្កាត់​កំពង់​ឆ្នាំង​ ​ក្រុង​កំពង់​ឆ្នាំង​ ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ពាង​ក្រោម​ផ្ទះ​បណ្ដែត​ទឹក​នេះ​មាន​ឈ្មោះ​ ​ង្វៀ​ង​ ​យ៉ាំ​ង​ថា​ន់​ ​អាយុ​១៧ឆ្នាំ​ ​ជា​ជន​ជាតិ​វៀ​ត​ណា​ម​ ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ ​។
ក្រុម​គ្រួ​សា​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ឈ្មោះ​ង្វៀ​ង​យ៉ាំ​ង​ថា​ន់​ ​បាន​ចុះ​ទៅ​មុជ​ទឹក​ស្រាយ​ចំណង​យុថ្កា​រំកិល​ផ្ទះ​បណ្ដែត​ទឹក​របស់​ខ្លួន​ ​ហើយ​នៅ​ពេល​ចុះ​ទៅ​ក៍​ស្រាប់តែ​បាត់​ឈឹង​តែ​ម្ដង​ ​។ ដោយ​មាន​ការ​សង្ស័យ​ ​ក្រុម​គ្រួសារ​ក៍​នាំ​ចុះ​រាវ​រក​មើល​ក៏​ប៉ះ​ជន​រង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ក្នុង​ពាង​បាត់​ទៅ​ហើយ​ ​។ ក្រោយ​ពេល​ឃើញ​សាកសព​ជន​រង​គ្រោះ​ក៍​នាំ​គ្នា​យក​មក​លើ​គោក​ ​ហើយ​រាយ​ការណ៍​ទៅ​សមត្ថ​កិ​ច្ច​។​
គា​រ​ស្លាប់​នេះ​គេ​សង្ស័យ​ថា​ ​ជន​រង​គ្រោះ​ចុះ​ទឹក​មុជ​ទៅ​ក្បែរ​ពាង​ដែល​គេ​ដាក់​នៅ​ក្រោម​ផ្ទះ​បណ្ដែត​ទឹក​ ​ហើយ​ក៍​ត្រូវ​កួច​ចូល​ក្នុង​ពាង​នេះ​ស្លាប់​តែ​ម្ដង​ ​ ​៕
ប្រភព cambodiapage.info

0 comments:

Post a Comment