ខេត្ដរតនគិរី ៖ មន្ដ្រីនគរបាលចរាចរ ស្រុកបរកែវ១រូបបានបាត់បង់អាយុជីវិត យ៉ាងអាណោចអាធ័មនៅតាមបណ្ដោយផ្លូវ ខណៈជនរងគ្រោះបានជិះម៉ូតូចេញពី ផ្ទះទៅយាមនៅកន្លែងធ្វើការ រួចក៏ជួបគ្រោះថ្នាក់ចរាចរ ដោយបើកម៉ូតូរបស់ ខ្លួនទៅបុកនឹងរថយន្ដកែច្នៃគ្មានភ្លើងចត នៅចិញ្ចើមផ្លូវស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរដែលបណ្ដាល ឱ្យមន្ដ្រីនគរបាលស្រុកបកែវ១រូបស្លាប់ ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៧៨ ក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបកែវ ខេត្ដរតនគិរី ។
មន្ដ្រីនគរបាលដែលជួបគ្រោះថ្នាក់ ចរាចរដោយសារតែបើកម៉ូតូទៅបុក នឹងរថយន្ដពីក្រោយបណ្ដាលឱ្យស្លាប់នៅ នឹងកន្លែងខាងលើនេះមានឈ្មោះមឿល វ៉ាត អាយុ៤៥ឆ្នាំ ជាមន្ដ្រីនគរបាលនៅ ក្នុងអធិការដ្ឋាននគរបាលស្រុកបកែវ និងមានទីលំនៅក្នុងភូមិ-ឃុំលុងឃុង ស្រុកបកែវ ខេត្ដរតនគិរី ហើយជនរង គ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯងម៉ាកវ៉េវ អាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1E-9079 ។ ចំណែករថយន្ដ កែច្នៃជាប្រភេទរថយន្ដដឹកឈើហ៊ុបដែល គ្មានលក្ខណៈគ្រប់គ្រាន់ ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះបានចេញពីផ្ទះរបស់ខ្លួននៅភូមិ-ឃុំ លុងឃុន ឆ្ពោះមកកាន់អធិការដ្ឋាននគរ បាលស្រុកបកែវដើម្បីយាមនៅទីនោះ ។ ខណៈធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៧៨ មកដល់ចំណុចកើតហេតុមិនដឹងជា មូលហេតុយ៉ាងដូចម្ដេចស្រាប់តែជនរង គ្រោះជិះម៉ូតូទៅបុករថយន្ដកែច្នៃចតនៅ ចិញ្ចើមផ្លូវចំផ្នែកខាងក្រោយយ៉ាងពេញ ទំហឹងបណ្ដាលឱ្យបោកបែកក្បាលស្លាប់ ភ្លាមៗតែម្ដង ។
ប្រភពខាងលើបានឱ្យដឹងទៀតថា មូលហេតុដែលនាំគ្រោះថ្នាក់នេះ ទី១ដោយសារ តែជនរងគ្រោះបើកបរក្នុងល្បឿនលឿន នៅពេលព្រលប់ ហើយជាពិសេសរថយន្ដ ដែលចតនៅលើចិញ្ចើមផ្លូវជាប្រភេទ រថយន្ដកែច្នៃសម្រាប់ដឹកឈើហ៊ុប និង ទាញឈើធំៗនោះ មិនបានដាក់ភ្លើង សញ្ញា ឬក៏មែកឈើអ្វីសម្គាល់នៅលើ ផ្លូវនោះទេ ទើបបណ្ដាលឱ្យជនរងគ្រោះ បើកម៉ូតូទៅបុកយ៉ាងដូច្នេះ ។ ដោយ ឡែកអ្នកបើករថយន្ដកែច្នៃប្រភេទនេះក៏ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណៈ ឃើញជនរងគ្រោះបានស្លាប់នៅនឹង កន្លែង ។ សាកសពមន្ដ្រីនគរបាលស្រុកបរកែវ លោកមឿល វ៉ាត ត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព cambodiapage.info


0 comments:
Post a Comment