ភ្នំពេញ៖ អំពើបាញ់ប្រហារប្លន់យកម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013 បណ្តាលឲ្យសន្តិសុខយាមម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម។
សនិ្តសុខដែលត្រូវក្រុមចោរប្រដាប់អាវុធបាញ់ឲ្យស្លាប់ខាងលើនេះ ឈ្មោះ លី ថូ អាយុ23ឆ្នាំ មានមុខរបរជាសន្តិសុខយាមផ្ទះផ្ញើរម៉ូតូនៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនឈ្មោះ លី ថូ បានដេកយាមម៉ូតូនៅផ្ទះកើតហេតុ ខណៈនោះក៏ត្រូវ ក្រុមចោរដែលចូលគាស់ផ្ទះបំណងយកម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1AE-3213 តែត្រូវឈ្មោះលី ថូ ភ្ញាក់ទាន់រត់ដេញចាប់ដណ្តើមម៉ូតូពីក្រុមចោរមកវិញ ជាហេតុធ្វើឲ្យក្រុមចោរបាញ់មួយគ្រាប់ត្រូវចំខ្នងខាងឆ្វេងធ្លាយមកក្រោមគល់ដោះខាងស្តាំដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័មបំផុត៕ ជោគជ័យ
ប្រភព ABC +


0 comments:
Post a Comment