ភ្នំពេញ៖ ហេតុការណ៍មួយ បានកើតឡើងក្នុងខណៈដែលជនជាតិវៀតណាមជិះម៉ូតូមួយគ្រឿង បញ្ច្រាសទិសទៅបុកម៉ូតូនឹងជនជាតិខ្មែរម្នាក់ដែលកំពុងជិះម៉ូតូវ៉េវ បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួលគរគ្នា នឹងម្ចាស់ម៉ូតូវ៉េវរងរបួសបែកមុខ។ ប៉ុន្តែខណៈនោះស្រាប់តែភាគីទាំងពីរទាស់ពាក្យសម្តីរហូតធ្វើឲ្យភាគីវៀតណាមទ្រាំមិនបានទាញកាំបិត នឹងដំបង ដេញវាយជនជាតិខ្មែរយ៉ាងប្រសាចពេញផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុនោះបានឲ្យដឹងថានៅមុខពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យជាង ៤០ ឆ្នាំជាជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D 9584 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែមានជនជាតិវៀតណាម ម្នាក់វ័យជាង ២០ ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកសង់ចិនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B 9027 ធ្វើដំណើរបញ្ច្រាសទិសផ្លូវ ហើយជ្រុលទៅបុកម៉ូតូវ៉េវ ពេញទំហឹងតែម្តង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូវ៉េវ ត្រូវរងរបួសបែកមុខខ្ទេច ។ប្រភពដដែលបានបន្តថាក្រោយពីមានហេតុការណ៍ខាងលើនេះភាគីវៀតណាមបានហៅបក្ខពួកជាច្រើននាក់មកសម្លុតគំរាមបុរសជាម្ចាស់ម៉ូតូវ៉េវ ខណៈនោះក៏មានក្រុមកម្មករសំណងជាច្រើននាក់បានជិះរ៉ឺម៉កកង់បីមកឃើញហេតុការណ៍ក៏ជួយសួរនាំ ស្រាប់តែបង្កជាទំនាស់ជាមួយនឹងភាគីវៀតណាម ក៏ធ្វើបក្ខពួកជនជាតិវៀតណាមទ្រាំមិនបានទាញកាំបិត នឹងដំបងដេញកាប់ នឹងវាយក្រុមកម្មករសំណង បណ្តាលឲ្យយុវជនម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ។
បន្ទាប់ពីមានហេតុការណ៍នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធបានចុះមកអន្តរាគមន៍ដល់ កន្លែងកើតហេតុនឹងបានដកហូតម៉ូតូទាំងពីរគ្រឿង នឹងនាំខ្លួនជនជាតិវៀតណាមម្នាក់ដែលបង្កទំនាស់ ដេញវាយខ្មែរផ្អើលពេញផ្លូវ យកមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីធ្វើសាកសួរ នឹង ដោះស្រាយតាមផ្លូវច្បាប់ ៕ដោយជោគជ័យ

0 comments:
Post a Comment