គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:50 PM

ខេត្តស្ទឹងត្រែង ៖ មាន​​ហេតុ​ការណ៍​​គ្រោះ​ធម្ម​ជាតិ​​ដ៏​​ចម្លែក​​មួយ​​បាន​​កើត​ឡើង​​ក្នុង​​ក្រុង​​ស្ទឹង​ត្រែង ដោយ​សារ​​តែ​មាន​​ខ្យល់​​ព្យុះ​ភ្លៀង​ផ្គរ​​រន្ទះ​​លាយ​ឡំ​​និង​​ដុំ​​ទឹក​កក​​ធ្លាក់​​ស្ទើរ​តែ​​ធ្លុះ​​ដំ​បូល​ផ្ទះ ដែល​​ហេតុ​ការណ៍​​នេះ​ធ្វើ​ឱ្យ​​លំ​នៅ​ដ្ឋាន​​ប្រ​ជា​ពល​រដ្ឋ​​ជា​ច្រើន​​ខ្នង​​ត្រូវ​បាន​​រង​ខូចខាត​។​
​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៨​ខែឧសភា ឆ្នាំ​២០១៣ នៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង​។ ប្រជាពលរដ្ឋនៅក្នុង​ស្ទឹងត្រែង​ជាច្រើន​ពិតជា​មានការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ព្រោះ​ក្នុង​ខណៈនោះ​មាន​ភ្លៀង​ព្យុះ និង​ខ្យល់​បក់​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ដំបូលផ្ទះ​របស់​ពួកគាត់​ត្រូវបាន​ប៉ើង​រសាត់​ទៅតាម​ទៅ​ខ្យល់​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចម្លែក​ចិត្ត​នោះ គឺ​ដោយសារ​តែមាន​ដុំ​ទឹកកក ដែលមាន​ទំហំ​ជិត​ប៉ុន​មេដៃ បាន​ធ្លា​ក់មក​យ៉ាងច្រើន ដែល​ហេតុការណ៍​គឺជា​លើក​ទី​១​ហើយ​ដែល​ពួកគាត់​បាន​ជួប​។​
 បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​ខាងលើនេះ គេ​បានឃើញ​មេឃ​ខ្មៅ​ងងឹត​ពី​ទិស​ខាង​ត្បូង បន្ទាប់មក​ក៏មាន​ខ្យល់ព្យុះ បក់បោក បណ្តាល​ឲ្យ​ដើមឈើ និង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ជាច្រើន ត្រូវបាន​ដួល​រាប​ដល់​ដី និង​កើត​ទៅជា​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយ​និង​ដុំ​ទឹកកក​មកជា​មួយ​ផងដែរ​។​
 អាជ្ញាធរ​មូលដ្ឋាន​នៅ​មិនទាន់​អាច​ប្រាប់​ពី​ទំហំ​នៃ​ការខាតបង់​នោះទេ គ្រាន់តែ​ដឹងថា​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវបាន​ខូចខាត​។ ចំណែក​ប្រជាពលរដ្ឋ​រងគ្រោះ​ក៏​មិនទាន់​ដឹងថា​មាន​គ្រោះថ្នាក់​ដែរ​ឬ​អត់​ទេ តែ​បាន​លេច​ឮថា​មាន​រន្ទះបាញ់​ងាប់​គោក្របី​មួយចំនួន​ទៀតផង​៕

ប្រភពពី វត្តភ្នំ

0 comments:

Post a Comment