ភ្នំពេញ ៖ រថយន្ដពីរគ្រឿងបុកគ្នានៅ ចំណុចស្ដុបអូរឫស្សីផ្លូវលេខ១៦១កែង ផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីវេលាម៉ោង០០និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេល កើតហេតុគេឃើញរថយន្ដហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-0799 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៨២ក្នុងទិសដៅពីលិចទៅកើត ខណៈ មកដល់ចំណុចផ្លូវកែងលេខ១៦១ក៏ជ្រុលទៅបុករថយន្ដកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ2H-5001 ដែលកំពុង បើកតាមបណ្ដោយផ្លូវ១៦៣ ក្នុងទិស ដៅពីត្បូងទៅជើងពេញទំហឹងតែម្ដង ។
ក្រោយពីកើតហេតុអ្នកបើកបររថ យន្ដទាំងពីរគ្រឿងមិនបានសម្របសម្រួលគ្នានោះទេ សមត្ថកិច្ចក៏អូសយករថយន្ដ ទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករាដោយសារតែភាគីទាំងពីរ ធ្វើការចរចាគ្នានៅកន្លែងកើតហេតុ មិនយោគយល់គ្នា ៕
ប្រភពពី នគរវត្ត


0 comments:
Post a Comment