ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 1E-6561 បានរងការខូចខាតក្បាលខាងមុខយ៉ាងដំណំ ដោយសារអ្នកបើកបររថយន្ត បើកបុកដើមអំពិល មួយដើមនៅចំណុច ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១នឹង០០នាទីយប់ឈានចូលថ្ងៃទី២៤ ឧសភា ២០១៣។
គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឲ្យបុរសអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់រថយន្តខាងលើ ត្រូវអ្នកបើកបរ បើកធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបានទាញចង្កូតគេចពីម៉ូតូមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តជ្រុលចង្កូតទៅបុកដើមអំពិលទាំងកំរោល នេះបើតាមការបំភ្លឺពីអ្នកបើកបររថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចុះអន្តរាគមន៍ដកហូតរថយន្តខាងលើ ទៅកាន់ការិយាល័យ ជំនាញចាត់ការតាមច្បាប់៕ដោយ ជោគជ័យ
ប្រភព ABC +

0 comments:
Post a Comment