ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថាព្រះអង្គសព្វព្រះទ័យជាប់ពន្ធនាគារ ជាជាងប្រកាសទ្រព្យសម្បត្តិរបស់ព្រះអង្គទៅតាមការទាមទាររបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា កំពុងតម្រូវឲ្យព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាសទ្រព្យសម្បត្តិរបស់ព្រះអង្គក្នុងអំឡុងពេលមួយសប្តាហ៍ បើមិនដូច្នោះទេ ព្រះអង្គអាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា នោះជាការសងសឹកចំពោះព្រះអង្គ ដោយសារតែទ្រង់បានចូលរួមជាមួយគណៈបក្សសង្គ្រោះជាតិកាលពីខែមុន។
មានបន្ទូលពី ទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រាប់វិទ្យុអូស្ត្រាលីថា ព្រះអង្គនឹងមិនធ្វើតាមការទាមទារនោះទេ ដោយសារព្រះអង្គជាសមាជិកនៃរាជានុវង្ស ដែលមានឯករាជភាពពីច្បាប់រដ្ឋ៕
ប្រភព Cambodiapage.info
ប្រភព Cambodiapage.info


0 comments:
Post a Comment