គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:48 PM
​ភ្នំពេញ​៖​ ម៉ូតូ​រ៉ឺ​ម៉ក​ មួយ​គ្រឿង​ បាន​ក្រឡាប់​ផ្ងារជើង​ច្រងាង​ដោយសារ​ បុក​គ្នា​ជាមួយ​ម៉ូតូ​សេ​១០០​ ពណ៌​ព្រីង​ទុំ​ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៣​។​
​ ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម៉ូតូ​រ៉ឺ​ម៉ក​ បើកបរ​តាម​ផ្លូវ​មុនី​រ៉េ​ត​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ លុះដល់​ចំណុច​កើតហេតុ​ ម៉ូតូ​រ៉ឺ​ម៉ក​ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ បំណង​ចូល​ចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ហា​យ​ក្លឹ​ប​ ហើយ​ក៏​ត្រូវ​ម៉ូតូ​ម៉ាក​សេ​១០០​ ស៊េរី​ចាស់​ ដែល​បើកបរ​តាម​បណ្តោយ​ផ្លុ​វ​មុនី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​រង​របួស​អ្នកបើកបរ​ទាំង​សងខាង​។​
​ ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​លើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ ទៅ​រក្សា​ទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​ ដោយ​ ជោគជ័យ​




ប្រភព ABC +

0 comments:

Post a Comment