គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:54 AM

ខេត្តកំពង់ឆ្នាំង៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បោះពួយ​ទៅបុក​រះ​ដើម​អាកាស្យា​បាក់​អស់៧ដើម ហើយក្រឡាប់​ចូលក្នុង​ប្រឡាយ ខណៈ​អ្នកបើកបរ​ដេកលក់​មួយភាំង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង១៥និង២៧នាទី​រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៩០និង​លេខ៩១ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ។
ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញរថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7482 បើក​ដោយ​បុរស​ម្នាក់​លឿន​ដូច​ហោះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើកបរ​ដេកលក់​មួយភាំងក្នុង​រថយន្ត បណ្ដាល​រេចង្កូត​ទៅខាង​ស្តាំ បុក​រះ​ដើម​អាកាស​ស្យា​បាក់​អស់​ជា៧ដើម ហើយ​ក្រឡាប់​ចូល​ប្រឡាយ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង។
ក្រោយ​កើតហេតុភ្លាម អ្នកបើកបរបាន​រត់គេច​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​នៅ​កណ្តាល​ព្រៃ និង​ត្រូវ​ប្រជាពលរដ្ឋ​ជាច្រើនចោម​រោម​មើល៕





ប្រភព www.ann.com.kh

0 comments:

Post a Comment