គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:57 PM
កោះកុងៈនារី​ម្នាក់​ អាយុ​ជាង​២០​ឆ្នាំ​ បាន​លោត​ ទឹក​សម្លាប់​ខ្លួន​ ពីលើ​ស្ពាន​កោះកុង​ នា​វេលា​ម៉ោង​៤៖៣០​នាទី​ រសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៣​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ ជួយ​ស្រង់​ទាន់​ពេលវេលា​ មិន​បណ្តាល​ ឲ្យ​រងគ្រោះថ្នាក់​ដល់​ អាយុជីវិត​នោះ​ឡើយ​។​
​សេចក្តីរាយការណ៍​ ពី​កន្លែង​កើត​ត​ហេតុ​បាន​ ឲ្យ​ដឹង​ថា​ នារី​រូប​នេះ​ មិន​ទាន់​ត្រូវ​បាន​ គេ​ស្គាល់​ អត្តសញ្ញាណ​ នៅឡើយ​ទេ​ ហើយ​បាន​លោតទឹក​សម្លាប់​ខ្លួន​ តែ​ភ្លាមៗ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ ជួយ​ទាន់​ ដឹក​យក​ទៅ​មន្ទីរពេទ្យ​៕​ជោគជ័យ



ប្រភព ពី ABC +

0 comments:

Post a Comment