មន្ត្រីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ចាប់តាំងពីអំឡុងខែមករា រហូតដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៣ ខ្យល់ព្យុះបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះចំនួន ១២ស្រុក អស់ប្រមាណជា ៤០០ខ្នង។
ហេតុការណ៍នៃគ្រោះធម្មជាតិនេះ ក្រៅតែពីបំផ្លាញផ្ទះសម្បែង គឺថែមទាំងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនទទួលរងគ្រោះថ្នាក់ផងដែរ។
ហេតុការណ៍នៃគ្រោះធម្មជាតិនេះ ក្រៅតែពីបំផ្លាញផ្ទះសម្បែង គឺថែមទាំងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនទទួលរងគ្រោះថ្នាក់ផងដែរ។
ស្រុកជីក្រែង ដែលនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងកើតពីទីក្រុងសៀមរាប បានរងគ្រោះដោយសារខ្យល់ព្យុះបំផ្លាញផ្ទះអស់ប្រមាណជិត ៨០ខ្នង កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ។
អភិបាលស្រុកជីក្រែង គឺលោក ប៉ោ សេរីរ័ត្នមុន្នី លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ថា ខ្យល់ព្យុះដែលមានភ្លៀងធំ ព្រមទាំងធ្លាក់ព្រិលផង បានបោកបក់បំផ្លាញលំនៅឋាននៅក្នុងស្រុករបស់លោកចំនួន ៤ឃុំ កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ៖ «ឃុំគោកធ្លកក្រោម ៧ភូមិ ឃុំជីក្រែង មាន ៤ភូមិ ឃុំស្ពានតោ្នត មាន ៦ភូមិ និងឃុំកំពង់ក្ដី មាន ២ភូមិ។ ការខូចខាត គឺរលំផ្ទះ ៣៦ខ្នង ប៉ើងដំបូល និងជញ្ជាំង ៤២ខ្នង»។
ហេតុការណ៍គ្រោះធម្មជាតិនោះ បណ្ដាលឱ្យក្មេងប្រុសម្នាក់អាយុ ១០ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិត ដោយសារផ្ទះរលំសង្កត់ និងស្ត្រីម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់។
អាជ្ញាធរស្រុកជីក្រែង បានឱ្យដឹងថា នេះជាការរងគ្រោះលើកទី២ នៅក្នុងស្រុករបស់គេ។ កាលពីអំឡុងខែមីនា កន្លងទៅ ខ្យល់ព្យុះធ្លាប់បោកបក់បំផ្លាញលំនៅឋានប្រជាពលរដ្ឋនៃស្រុកនេះចំនួន ៤៦ខ្នងម្ដងមកហើយ។ចុចអានបន្ត

.jpg)
0 comments:
Post a Comment