គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:52 AM
គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​យុទ្ធវិធី​ថ្មី​មុន​ការ​បោះឆ្នោត ដើម្បី​បំបាក់​មុខ​គណបក្ស​ប្រកួត​ប្រជែង ដោយ​ប្រើ​ពាក្យ​សម្ដី​បងប្អូន​បង្កើត គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា​មក​រិះគន់​គ្នា ហើយ​ផ្សាយ​ជា​សាធារណៈ។


ការ​ជ្រើស​យក​ប្អូន​ប្រុស​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​និយាយ​បរិហារ​បន្សាប​ឥទ្ធិពល​ទាក់ទាញ​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ជា​វិធី​ដែល​សង្គម​មិន​ឲ្យ​តម្លៃ។
ការ​ធ្វើ​បែប​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​ផ្សព្វផ្សាយ​ប្រសាសន៍​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី និង​លោក កឹម សុខា ដែល​ថ្លែង​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក កាល​ពី​មិន​ទាន់​ត្រូវរ៉ូវ​គ្នា។ ចុចអានបន្ត
ប្រភព ពី http://www.rfa.org/khmer/

0 comments:

Post a Comment