ក្រុមអ្នកភូមិទាំងនោះ បានរិះគន់អាជ្ញាធរខេត្តសៀមរាប និងស្រុកបន្ទាយស្រី ថាព្រងើយកន្តើយក្នុងការដោះស្រាយ បើទោះបីជាពួកគេធ្លាប់ស្វែងរកអន្តរាគមន៍តាមផ្លូវច្បាប់ជាច្រើនលើកមកហើយក៏ដោយ។ នៅទីបំផុត ក្រុមអ្នកភូមិទាំងនោះបានបង្ខំចិត្តនាំគ្នាជ្រើសយកការតវ៉ាតាមបែបទាល់ច្រកមួយ។
ប្រជាពលរដ្ឋមកពីសហគមន៍ទំនាស់ដីធ្លីប្រមាណ ៣០០នាក់ ក្នុងស្រុកបន្ទាយស្រី បានលើកគ្នាទៅបិទមិនឲ្យធ្វើចរាចរណ៍ចំនួន ១ម៉ោង លើកំណាត់ផ្លូវជាតិលេខ៦ ចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា។
ការបិទផ្លូវជាតិមិនឱ្យរថយន្តអ្នកដំណើរតូចធំឆ្លងកាត់នោះ ក្នុងបំណងទាមទារឱ្យអាជ្ញាធរខេត្ត ព្រមទាំងរដ្ឋាភិបាល ជួយដោះស្រាយទំនាស់ដីធ្លីដែលកើតមានជាច្រើនឆ្នាំមកហើយឱ្យបានឆាប់ៗ ដើម្បីឱ្យក្រុមនិស្សិតស្ម័គ្រចិត្តអាចវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគេ។ ចុចអានបន្ត




0 comments:
Post a Comment