គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:50 AM
ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នាំ​យក​របប​ខ្មែរ​ក្រហម​វិល​មក​ជា​ថ្មី បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ខាង​មុខ​នេះ។
ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​បាន​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រតិកម្ម​តប​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​​លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ដឹកនាំ​ប្រទេស​តាម​របប​ខ្មែរ​ក្រហម ព្រោះ​បាន​អនុវត្ត​គោលនយោបាយ​បណ្ដេញ​ប្រជាពលរដ្ឋ​​ចេញ​ពី​លំនៅឋាន និង​ដីធ្លី​ដែល​គេ​កំពុង​រស់​នៅ​ទាំង​បង្ខំ។
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​ខេត្ត​កែប ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា មុខ​របប​​ខ្មែរ​ក្រហម​នឹង​វិល​​មក​វិញ បើ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត នា​ខែ​កក្កដា ខាង​មុខ។
លោក​បន្ត​ថា សញ្ញាណ​នៃ​បញ្ហា​នេះ​ដោយសារ​គណបក្ស​ប្រឆាំង​បាន​​ឃោសនា​​សន្យា​នឹង​លុប​បំណុល​របស់​​​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ចោល​ទាំង​ស្រុង៖ «អ៊ីចឹង​ខ្ញុំ​ករុណា​ខ្ញុំ​ថា របប​អា​ពត​នឹង​មក​ដល់។ មូលហេតុ​ងាយ​យល់​ដូច្នេះ ឥឡូវ​បើ​បង​ប្អូន​ទាំង​ឡាយ​ដើរ​ជំពាក់​ធនាគារ បែរ​ជា​ជឿ​សម្ដី​ខ្សឹបខ្សៀវ ឬ​ឃោសនា​ថា នៅ​ពេល​ដែល​គេ​ឈ្នះ​គេ​នឹង​លុប​ចោល​បំណុល។ តើ​គេ​ត្រូវ​ធ្វើ​អី​មុន​ដើម្បី​ឲ្យ​លុប​បំណុល​បាន? ដំបូង​បំផុត​គេ​ធ្វើ​ដូច​អា​ពត គឺ​បាន​សេចក្ដី​ថា រំលំ​ចោល​ធនាគារ​នៅ​ទីក្រុង​ភ្នំពេញ ច្បាប់​ធនាគារ​អី​ត្រូវ​រំសាយ​ចោល​ទាំង​អស់​សិន»
ប្រមុខ​ដឹកនាំ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​មាន​ការ​លុប​ចោល​បំណុល​របស់​អ្នក​ជំពាក់​ធនាគារ​ ដូច​បក្ស​ប្រឆាំង​សន្យា​មែន​នោះ នោះ​មិន​ខុស​​​ពី​របប ប៉ុល ពត ទេ ព្រោះ​មុន​នឹង​ឈាន​ទៅ​លុប​បំណុល​បាន​ទាល់​តែ​លុប​ចោល​នូវ​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ធនាគារ​ជា​មុន។ចុចអានបន្ត
ប្រភព http://www.rfa.org/khmer/

0 comments:

Post a Comment