ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួស ដោយសារយុវជន១ក្រុមចាក់ឱ្យរងរបួស កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ដែលស្ថិតនៅសួនខាងមុខកាស៊ីណូណាហ្គាវើលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពពីកន្លែងកើតហេតុបាន ឱ្យដឹងថា យុវជន១ក្រុមមិនត្រូវបានគេ ស្គាល់ឈ្មោះមានគ្នាប្រមាណ៤ទៅ៥នាក់ បាយកកាំបិតចុងស្រួចមកចាក់លើ យុវជនដែលកំពុងអង្គុយសាសងជាមួយ គូស្នេហ៍យ៉ាងផ្អែមល្ហែម ។
តាមប្រភពដដែលបានបន្ដទៀតថា គេសង្ស័យថាយុវជនរងរបួសខាងលើនិង យុវជនដែលប្រើហិង្សាទំនងប្រចណ្ឌជា មួយនារីដែលគេទាំង២នាក់កំពុងសា សងគ្នា ។ យុវជនដែលត្រូវគេចាក់ឱ្យរង របួសនោះមិនត្រូវបានស្គាល់អត្ដសញ្ញណ នៅឡើយទេ តែក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបញ្ជូន ទៅកាន់មន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះបន្ទាន់ ។
ទាក់ទិននឹងករណីប្រើហិង្សាមកលើគូ សង្សារខាងលើនេះសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវដើម្បីវែកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់ ៕
ប្រភព http://www.cambodiapage.info/

0 comments:
Post a Comment