គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:05 PM
ភ្នំពេញៈ កម្មករ​ប្រមាណ​ជា​ ៤០០០ នាក់​នៅ​រោងចក្រ SL ក្នុង​ខ័ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ នៅ​តែ​បន្ត​ការ​តវ៉ា​របស់​ពួកគេ​ បន្ទាប់​ពី​ការ​ចរចារ​រយៈពេល​ប្រហែល​ជា​ ៤ ម៉ោង មិន​បាន​ទទួល​ជោគ​ជ័យ​ណា​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ទី ១៣ ខែ​សីហា​មក​នេះ។
លោក ស៊ុត សៀម មន្ត្រី​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ​ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​សំរប​សំរួល​នៅ​រោងចក្រ​នោះ បាន​និយាយ​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កម្មករ​បាន​នាំគ្នា​ដើរ​ចេញ​ពី​កន្លែង​ការងារ​ដោយ​ស្ម័គ្រ​ធ្វើ​ការ​តវ៉ា បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែប្រែ​នូវ​លក្ខ​ខ័ណ្ឌ​ការងារ​មួយ​ចំនួន។
លោក​បាន​ថ្លែង​ថា៖ «កម្មករ​តវ៉ា​ទាមទារ​លក្ខខ័ណ្ឌ​ការងារ​ពី​ក្រុមហ៊ុន​ចំនួន ៩ ចំនុច​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ប្តូរវេន​ពី​ ៣ វេន មក​ជា ២ វេន​វិញ។ កម្មករ​មិន​សុខ​ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​បែប​នេះ​ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ប្រយោជន៌​មួយ​ចំនួន»។
លោក ស៊ុត សៀម បាន​បន្ត​ថា ចំនុច​សំខាន់ៗ​ដែល​កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​បំពេញ​តាម​ការ​ទាមទារ​របស់​ពួកគេ​មាន ដូចជា ក្រុមហ៊ុន​ត្រូវ​ដក​លោក​ឧញ្ញ៉ា មាស សុត្ថា ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​ក្រុម​ហ៊ុន និង​ជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​ផង​ដែរ​ក្នុង​រោងចក្រ។ សុំ​ដូរ​បាយ​បី​ពេល​មក​ផ្តល់​ជា​លុយ​វិញ​ដែល​មាន​ចំនួន ៣ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​ការ​ប្តូរ​វេន​កម្មករ​ជា​ធម្មតា​វិញ និង​ស្នើ​សុំ​ប្រាក់​ឈ្នួល​អប្បរមា​ចំនួន ១៥០ ដុល្លារ​ក្នុង​មួយ​ខែ។
លោក​បាន​ថ្លែង​ថា៖ «កម្មករ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ដក​កំលាំង​សមត្ថកិច្ច​ចេញ​ពី​រោងចក្រ ដោយសារ​ពួកគេ​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច​គួបផ្សំ​នឹង​លឺ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ក្រុង​ភ្នំពេញ ក្រោយ​ការ​បោះ​ឆ្នោត»។
លោកឧញ្ញ៉ា មាស សុត្ថា បាន​មាន​ប្រសាសន៌​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ឲ្យ​លោក​ចេញ​ពី​ក្រុមហ៊ុន​ថា អ្វីក៏​ដោយ​គឺ​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់។
លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​សហជីព​បាន និង​កំពុង​តែ​ធ្វើ​គឺជា​ការ​ខុស​នឹង​ច្បាប់។ ពួកគេ​បាន​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​ការ​តវ៉ា ហើយ​សហីព​ស៊ីខៅឌូ​ក៏​បាន​ធ្វើ​ការ​គំរាម​កំហែង​កម្មករ​ផង​ដែរ ដោយ​យក​បំពង់​ផ្សែង​ដេញ​បាញ់​កម្មករ​ផង​ដែរ»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​មក​ការពារ​សន្តិសុខ​ជូន​កម្មករ​ បន្ទាប់​ពី​កម្មករ​បាន​វាយ​ទៅ​លើ​សន្តិសុខ។
លោក​ឧញ្ញ៉ា មាស សុត្ថា​បាន​និយាយ​ថា៖ «មួយ​ថ្ងៃ​រោងចក្រ​បាន​ខាត​បង់​ប្រមាណ​ជាង ៣៧ ម៉ឺន​ដុល្លារ​អាមេរិក។ ខ្ញុំ​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ ហើយ​អ្នក​ដែល​ខាត​បង់​ប្រយោជន៌​គឺ កម្មករ អ្នក​វិនិយោគ​ទុន និង​រាជ​រដ្ឋាភិបាល»។

Read more: http://www.cambodiapage.info/

0 comments:

Post a Comment