គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:33 PM
ភ្នំពេញ ៖ លោក Masahiro Sano ប្រធាន​មូលនិធិ​អង្គការ KoKusai Kjo ជប៉ុន បាន​ជម្រាប​នៅ​ក្នុង​ជំនួប​ពិភាក្សា ជាមួយ​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៣ នៅ​ទីស្ដីការក្រសួង​ថា មូល និ​ធិ​អង្គការ Kokusai Kjo បាន​នាំ​កង់ ដែល​គេ​ប្រើ​មួយ​ទឹក​ហើយ​ចំនួន​ជាង​១​ម៉ឺន គ្រឿង​ពី​ប្រទេស​ជប៉ុន មក​ចែក​ជូន​ដល់ សិស្ស​ក្រីក្រ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​ចំណោម​កង់​ជាង​១​ម៉ឺន​គ្រឿង នោះ​មូលនិធិ​អង្គការ Kokusai Kjo បាន ផ្ដល់​តាម​រយៈ​ក្រសួង​ព័ត៌មាន​ចំនួន​ជាង ៨០០​កង់ ដើម្បី​យក​ទៅ​ចែក​ដល់​សិស្ស ក្រីក្រ​នៅ​ស្រុក​កោះសូទិន ខេត្ដកំពង់ចាម និង​ស្រុក​ជុំ​គី​រី ខេត្ដកំពត ។​
​លោក​ប្រធាន​មូលនិធិ​បាន​ជម្រាប ទៀត​ថា អង្គការ​របស់​លោក​ក្រៅពី​ចែក កង់​នៅ​កម្ពុជា ក៏​បាន​នាំ​យក​កង់​ទៅ​ចែក ជូន​ដល់​សិស្ស​ក្រីក្រ​នៅ​ប្រទេស​ថៃ​ជាង ៤​ម៉ឺន​គ្រឿង​ផង​ដែរ ហើយ​ជា​បន្ដបន្ទាប់ មូលនិធិ​អង្គការ Kokusai Kjo នឹង​នាំ​យក នូវ​កង់​បន្ថែម​ទៀត​មក​ចែក​ជូន​ដល់ សិស្ស​ក្រីក្រ​នៅ​កម្ពុជា​ជា​ជំហាន​ទី​២ ។​
​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៣​ខាង​មុខ​នេះ លោក MASA TAKA YAMAMOTO ប្រធាន​មូលនិធិ​ចំណត​កង់​របស់​ជប៉ុន នឹង​មក​ប្រទេស​កម្ពុជា ហើយ​សុំ​អនុញ្ញាត ចូល​ជួប​លោក​រដ្ឋមន្ដ្រី ខៀវ កា​ញា​រី​ទ្ធ ដើម្បី​ពិភាក្សា​ថា​តើ​នៅ​ពេល​អង្គការ យក​កង់​មក​ចែក​ជូន​កុមារ​ក្រីក្រ​អនាថា នៅ​តំបន់​ណាខ្លះ​ដើម្បី​ពួក​គេ​ទទួល​បាន​កង់​។​
​លោក​រដ្ឋមន្ដ្រី ខៀវ កា​ញា​រី​ទ្ធ បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ អង្គការ Kokusai Kjo ដែល​បាន​នាំ​យក កង់​ជា​ច្រើន​គ្រឿង​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ កំពុង​សិក្សា​នៅ​តាម​ទី​ជនបទ​ដែល​ទាំង នេះ​ជា​ការ​ចូលរួម​ចំណែក​លើកទឹកចិត្ដ ដល់​សិស្ស​ក្រីក្រ​ទាំងនោះ​ឱ្យ​ខិតខំ​រៀន សូត្រ​បន្ថែម​ទៀត ។ លោក​រដ្ឋមន្ដ្រី​ក៏ បាន​គាំទ្រ​នូវ​សកម្មភាព​របស់​មូលនិធិ អង្គការ Kokusai Kjo ដែល​មាន​បំណង នាំ​កង់​ជា​ច្រើន​ទៀត​មក​បន្ដ​ចែក​ជូន​ដល់ សិស្ស​ក្រីក្រ​នៅ​កម្ពុជា​ដើម្បី​ឱ្យ​ពួក​គេ​មាន មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​បាន ទាន់​ពេលវេលា និង​ជា​ការ​លើកទឹកចិត្ដ ឱ្យ​ពួក​គេ​ប្រឹងប្រែង​រៀនសូត្រ​បាន​ពូកែ ដោយ​មិន​បោះបង់​ការ​សិក្សា ។​
​នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​នោះ​លោក រដ្ឋមន្ដ្រី ខៀវ កា​ញា​រី​ទ្ធ បាន​ប្រគល់ ប្រកាសនីយបត្រ​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ​រាជរដ្ឋាភិបាល​កម្ពុជា​  ជូន​លោក Masahir Sano ដើម្បី​តបស្នង នូវ​សកម្មភាព​ដ៏​ល្អ​ប្រពៃ ដោយ​បាន​នាំ យក​កង់ និង​ជួយ​សាងសង់​សាលារៀន សម្រាប់​សិស្ស​ក្រីក្រ​នៅ​កម្ពុជា ៕

ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/

0 comments:

Post a Comment