ព្រះ សីហនុៈ ថៅកែបើកម៉ាស្សាកោសជប់ម្នាក់ត្រូវសមត្ថកិច្ចនគរបាលបញ្ជូន ទៅតុលាការខេត្ត ព្រះសីហនុនៅថ្ងៃសុក្រនេះខណៈជន ៥ នាក់ទៀតត្រូវដោះលែង បន្ទាប់ពីឃាត់ខ្លួននៅក្នុងការឆែកឆេរផ្ទះម៉ាស្សា នៅក្នុងក្រុង ព្រះសីហនុ។
លោក អ៊ី សុខា នាយនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តឲ្យដឹងថា ថៅកែជនជាតិវៀតណាមឈ្មោះ ង្វៀង ធីវៀន អាយុ ៣២ ឆ្នាំ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃសុក្រ ពីបទបើកកន្លែងរកស៊ីម៉ាស្សាកោសជប់ មានបង្កប់ការរកស៊ីផ្លូវភេទនៅក្នុងក្រុមទី១៤ ភូមិ ២ សង្កាត់ លេខ២ ក្រោមស្លាកយីហោ លេខ ៩០៣។
លោកថា៖ «ការចោទប្រកាន់ជានីតិវិធីរបស់តុលាការ តែបទល្មើសជាក់ស្តែងនិងតាមកំណត់ហេតុជនសង្ស័យជាប់ពាក់ព័ន្ធពីបទសញ្ចារកម្ម។ បើតុលាការរកឃើញមានកំហុស គាត់ត្រូវមានទោសជាប់ពន្ធនាគារ»។
លោកបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចរំដោះស្រ្តីរកស៊ីផ្លូវភេទ ៤ នាក់ និងស្រ្តីដាំបាយម្នាក់និងដកហូតបាន វីស៊ីឌី អាសអាភាស ស្រោមអនាម័យ និងបញ្ជីកត់ត្រាជាភាសាវៀតណាម៕
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment