គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:38 PM
លោក​ Michael​ Rothy​ ជា​ម្ចាស់​ Group​ ដ៏​ល្បី​មួយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ពេញ​និយម​នៅ​កម្ពុជា​ មាន​សមាជិក​ចំនួន​១៩៣.៥៧៦​នាក់​ ឈ្មោះ​ព័ត៌មាន​សកល​“Global​ News”​ និង​ជា​អតីត​ម្ចាស់​ Group​ ឈ្មោះ​ព័ត៌មាន​សង្គម​“Social​ News”​បាន​ធ្វើការ​បកអាក្រាត​ Account​ Facebook​ មួយ​ឈ្មោះ​ Ra​ David​ ជាស​មា​ជិ​ក​ក្រុម​ ដែល​បង្កទំនាស់​ជាមួយ​ម្ចាស់​ក្រុម​ព្រោះតែ​រឿង​ជាប់​ទាក់ទង​ទៅ​នឹង​តារាចម្រៀង​អ្នក​នាង​ យក់​ ថិ​តរ​ដ្ឋា​ ។​ ​
ករណី​ទំនាស់​ក្នុង​ហ្វេ​ស​ប៊ុ​កបាន​កើតឡើង​រវាង​ Account​ Facebook​ មួយ​ឈ្មោះ​ Ra​ David​ ជា​សមាជិក​ក្រុម​​ ជាមួយ​ប្រធាន​ក្រុម​ Global​ News​ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ នា​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៣​ម្សិលមិញ​ បន្ទាប់​ពី​លោក​ Michael​ Rothy​ បាន​ចេញ​វិធានការ​ឱ្យ​សមាជិក​ក្រុម​ទាំងអស់​កុំ​ Post​ នូវ​អ្វី​ដែល​មិន​សមរម្យ​ ដូច​ជា​រូបភាព​កាត់ត​មាន​លក្ខណៈ​ប្រមាថមើលងាយ​ប៉ះពាល់​កម្រិត​លើ​មធ្យម​ ឬ​ធ្ងន់ធ្ងរ​ដល់​បុគ្គលកុំ​ Post​ នូវ​ព័ត៌មាន​មិន​ពិត​ បំផ្លើស​ ឬ​ព័ត៌មាន​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ និង​សូម​ឱ្យ​ការ​បញ្ចេញមតិ​“Comment”​ប្រកបដោយ​សុជីវធម៌​ មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​…​។​ល​។​ បើ​មិន​អនុវត្ដន៍​តាម​ការ​ណែនាំ​នេះ​ទេ​ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ លោក​នឹង​ធ្វើការ​ព្រមាន​ ឬ​ដក​អ្នក​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ​ចេញពី​ក្រុម​តែ​ម្ដង​ ។​ ​
វិធានការ​របស់​លោក​ Michael​ Rothy​ បែប​នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​រិះគន់​ត្រឡប់​មក​វិញ​ពី​ Account​ Facebook​ ដែល​ជា​សមាជិក​ក្រុម​មួយ​ឈ្មោះ​ Ra​ David​ ។​
ពាក់ព័ន្ធ​នឹង​សាច់​រឿង​ទំនាស់​នេះ​ ត្រូវ​បាន​លោក​ Michael​ Rothy​ បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កថា​ Account​ Facebook​ ឈ្មោះ​ Ra​ David​ ធ្លាប់​ពឹងពាក់​លោក​ឱ្យ​ជួយ​មើល​បញ្ហា​ Page​ របស់​តារាចម្រៀង​ យក់​ ថិ​តរ​ដ្ឋា​ ដែល​ Fan​ Page​ “​ចំនួន​អ្នក​Like​គាំទ្រ​Page”​ចេះ​តែ​ធ្លាក់​ចុះ​ខុស​ប្រក្រតី​ ប៉ុន្ដែ​លោក​មិន​អាច​ជួយ​បាន​ ហើយ​ចាប់ពី​ពេល​នោះ​មក​ Account​ Facebook​ ឈ្មោះ​ Ra​ David​ នេះ​ចេះ​តែ​បង្ក​បញ្ហា​ជាមួយ​លោក​រហូត​ ។​
​តាម​ការ​ឆ្លើយឆ្លង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ គឺ​Account​ ឈ្មោះ​Ra​ David​បាន​បញ្ជាក់​ថា​ ខ្លួន​ធ្លាប់​ស្អប់​ក្រុម​Global​ News​ចាប់តាំង​ពី​មាន​គេ​ Remove​ ខ្លួន​ចេញពី​ក្រុម​លើក​ទី​១​ដោយ​គ្មាន​មូលហេតុ​មក​ម្ល៉េះ​“​ធ្លាប់​ Remove​ រហូត​ដល់​ទៅ​៣​ដង​”​ហើយ​ Account​ ឈ្មោះ​ Ra​ David​ នេះ​បាន​បញ្ជាក់​ដែរ​ថា​ កុំ​យកឈ្មោះ​អ្នក​នាង​ យក់​ ថិ​តរ​ដ្ឋា​ មក​ភ្ជាប់​ជាមួយ​ទៀត​ផង​។​
​សូម​បញ្ជាក់​ជូន​ថា​ តារាចម្រៀង​ យក់​ ថិ​តរ​ដ្ឋា​ មាន​ទំព័រ​“Page”​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Yuk​ Thetratha​ ដែល​មាន​ Fan​ Page“​អ្នកគាំទ្រ​”​ចំនួន​៥៦.៤៨៥​នាក់​ ខណៈ​ដែល​ក្រុម​ឈ្មោះ​ Global​ News​ មាន​លោក​ Michael​ Rothy​ ជា​ប្រធាន​ ក៏​មានឈ្មោះ​ល្បី​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ ពីព្រោះ​លោក​តែង​ចាត់​ ចែង​ឱ្យ​ក្រុម​របស់​លោក​មាន​វិន័យ​ មាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ Post​ និង​ចែកចាយ​ព័ត៌មាន​ទាំង​រូបភាព​ ទាំង​អក្សរ​ ទាំង​ការ​បញ្ចេញមតិ​ផ្សេងៗ​ ។
​ ​ទោះ​យ៉ាងណា​ គេ​មិន​ទាន់​បានដឹង​ច្បាស់​ថា​ តា​រាច​ចម្រៀង​ យក់​ ថិ​តរ​ដ្ឋា​ មានការ​ពាក់ព័ន្ធ​ដូច​ម្ដេចទៅ​នឹង​ Account​ Facebook​ មួយ​ឈ្មោះ​ Ra​ David​ នោះ​នៅឡើយ​ទេ​ ៕
Yuk-Thetratha1Ra-David22
ប្រភពពីដើមត្នោត

Read more:http://www.cambodiapage.info/

0 comments:

Post a Comment