គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) អះអាងនៅថ្ងៃអាទិត្យនេះថា ចំនួនអាសនៈនៃលទ្ធផលបោះឆ្នោត ដែលខ្លួនប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីថ្ងៃបោះឆ្នោតនោះមិនមែនជាលទ្ធផលពិត ដែលអាចយកជាផ្លូវការបានទេ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការ ខុមហ្វ្រែល កញ្ញា គង់ រ៉ាវីន អះអាងថា លទ្ធផលបោះឆ្នោតដែល ខុមហ្វ្រែល ប្រកាសកន្លងមក គឺជាលទ្ធផល ដែលសិក្សាទៅលើ ១៤៧០ការិយាល័យប៉ុណ្ណោះ ដែលអ្នកអង្កេតការណ៍របស់ខ្លួនផ្តល់ឲ្យក្នុងចំណោមជិត២ម៉ឺន(១៩០០៩)ការិយាល័យ នៅទូទាំងប្រទេស។
ក្រោយរាប់សន្លឹកឆ្នោតបានមួយថ្ងៃ Comfrel ប្រកាសឲ្យដឹងពីលទ្ធផលបណ្តោះថា គណបក្សប្រជាជនកម្ពុជាអាចបាន ៦៧អាសនៈ ចំណែក គណបក្សសង្គ្រោះជាតិអាចទទួលបាន ៥៦អាសនៈ ដែលចំនួននេះ ប្រហែលគ្នាទៅនឹងការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបា លោក ខៀវ កាញារិទ្ធ ប្រកាសថា បក្សប្រជាជនបាន ៦៨អាសនៈ និងបក្សប្រឆាំងបានតែ៥៥អាសនៈក្នុងចំណោមអាសនៈសរុបក្នុងសភាមាន១២៣៕
សូមសរសេរមកកាន់ អ្នកនាង ថុល0 ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
Read more: http://www.cambodiapage.info/


0 comments:
Post a Comment