គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:37 AM
ក​ណ្តាលៈអ្នក​គាំទ្រ​គណ​​បក្ស​សង្គ្រោះ​ជាតិ​​ម្នាក់​ត្រូវ​​ជន​ល្មើស​ជា​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ជន​ម្នាក់​វាយ​នឹង​ដំបង​​ស្លាប់​ក្នុង​វង់​ផឹកស៊ី​ ពី​ល្ងាច​ថ្ងៃទី​៥ សីហា​​នៅ​​ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​។
ទាំង​បង​ប្អូនជន​រងគ្រោះ​​និង​សមត្ថកិច្ច​ មិន​​សន្និដ្ឋាន​ថា​ ការ​ស្លាប់នេះ​ពាក់ព័ន្ធ​នឹង​​ជម្លោះ​​និន្នា​ការ​នយោបាយ​ឡើយ​។ តែមន្ត្រី​សមាគម​​អាដហុកដែល​ចុះ​ធ្វើការ​អង្កេត​ពី​ថ្ងៃអង្គារ​​បាន​សន្និដ្ឋាន​ថា​ ទោះការ​ផឹក​ស៊ី​​មិន​ជជែកគ្នា​រឿង​នយោបាយ តែ​បុរស​ជា​ជន​ល្មើស​ធ្លាប់​គំរាម​កំហែង​អ្នក​ភូមិផ្សេងៗ​ មិន​ឲ្យលើក​ស្លាក​​បក្ស​ប្រ​ឆាំង​​។
ជន​រងគ្រោះ​ដែល​ត្រូវ​គេ​វាយ​​ស្លាប់មុខ​ផ្ទះ​ខ្លួន​​ មានឈ្មោះ ជិន វ៉ាន់ដន អាយុ​២៥ឆ្នាំ រីឯជន​ល្មើស​ត្រូវ​ជា​ឪពុកធំ​​សាច់ថ្លៃ​ឈ្មោះ ចិន ឡុញ អាយុ​៤២​ឆ្នាំ​ ជា​សន្តិ​សុខ​ប្រជា​ការពារ​​ភូមិ​ព្រែក​ត្រែង​៣។ នេះ​បើតាម​ការ​រៀបរាប់​របស់​ព្រះ​តេជ​គុណ​ ជិន វ៉ាន់ឌី ព្រះ​ជន្ម​២៣​វស្សា​ ជា​ប្អូន​របស់​ជន​រងគ្រោះ​ កាលពី​ម្សិល​មិញ​។
ព្រះតេជគុណ​ មានសង្ឃដីកាពី​ផ្ទះបុណ្យបូជា​សពជន​រងគ្រោះ​​ថា ៖ «សព​បង​ប្រុស​អាត្មា ត្រូវ​ជន​ល្មើស​វាយ​ចំ​កញ្ចឹង​ក ២ដំបង​ ឯ​អ្នក​ដទៃពេលឃើញ​ជន​ល្មើស​រត់​ដេញ​វ៉ៃ​គាត់​ ស្មានតែ​ជា​ការលេង​សើច​ផឹក​ស៊ី មានដឹង​ថា វាយ​ខ្លាំង​រហូត​ដល់​ស្លាប់ឯណា ព្រោះគាត់​ធ្លាប់លេង​សើច​ជា​មួយ​គ្នា​បែប​នេះ​ ពីមុន​មក​​»។
លោក លី លីន ជំទប់ទី​១​ ឃុំ​សំរោង​ធំ ឲ្យ​ដឹង​ថា ជនល្មើស​រត់​គេច​ខ្លួន​បាត់តាំង​១៥នាទី​ក្រោយ​​​ជន​រងគ្រោះស្លាប់​ ​​មិន​ដឹង​ថា គេ​ទៅ​លាក់​ខ្លួន​នៅទីណាទេ​។ លោក​​ថា វង់​​ផឹក​ស៊ី​មាន​គ្នា​៥នាក់ ជនរង​គ្រោះ​និង​ជន​ល្មើស​​ភ្នាល់គ្នា​ឲ្យ​ផឹក​ស្រា​ស​ម្នាក់​ ១៥ ​លីត្រ​ តែ​ជន​រងគ្រោះមិន​ព្រម និង​មាន​ការ​​ជ​ជែក​តឹងសរសៃ​កដាក់​គ្នា។
លោក​ថា ៖ «គ្មាននរណាប្រាប់​ថា គេ​​ជជែក​គ្នា​ពីរឿង​គណបក្ស​ឡើយ ​គ្រាន់តែ​ថា​ជន​រង​គ្រោះ​នេះ​​​​​​ ​គ្មាន​តំណែង​អ្វី​ក្នុង​បក្ស​ប្រឆាំង​ទេ តែ​វា​គាំទ្រ​ខ្លាំង​ក្លាហើយ​ដើរ​ហែ​ក្បួន​គ្រប់ពេល​​ក្នុង​យុទ្ធ​នា​កា​រ​ឃោស​នា។ ឯជនល្មើស ​មិន​ចូល​ចិត្ត​អ្នក​ចេញមុខ​គាំទ្រ​បក្ស​ប្រឆាំង​ រហូត​ដល់ធ្លាប់មាន​ ដើរ​បញ្ជា​​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ដោះស្លាក​ចេញពី​មុខ​ផ្ទះទៀត​ផង»។
ប៉ុន្តែ នគរបាល​មូលដ្ឋាន​បដិ​សេធ​​ថា នេះ​មិនមែន​ជា​ករណី​នយោ​បាយអ្វី​ឡើយ និង​ថាគ្រាន់​តែ​ជា​ករណី​បង្ក​ហិង្សា​ដល់​ស្លាប់ រវាង​បង​ប្អូន​ឯង​ក្នុង​ជម្លោះ​ផឹកស៊ី​តែ​ប៉ុណ្ណោះ​។
លោក ប៉ា​ សំអិត អធិការ​នគរ​​បាល​ស្រុក​កៀន​ស្វាយ ឲ្យ​ដឹង​ថា ៖​​«យើងកំពុង​តាម​រក​ជន​ល្មើស​ ដែល​​មាន​អត្ត​សញ្ញាណ​ហើ​យ​​​នេះ។ យើង​គិតថា​ នេះ​មិន​មែន​ជារឿង​នយោបាយ​អីឡើយ ទោះ​បង​ប្អូន​បក្ស​ផ្សេង​គ្នា​ក៏​ដោយ​»។
ប៉ុន្តែ​លោក នី​ ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បញ្ជាក់​ថា​ ករ​ណី​​នេះ​ ត្រូវ​​អាដហុក​ចាត់​ទុក​ថា ដោយសារ​អ្នក​ទាំងពីរ​មាននិន្នា​ការ​​ផ្សេង​គ្នា អាច​ធ្លាប់​មានការ​ជ​ជែក​​គ្នា​ពីរឿង​នយោបាយ​ រហូត​ដល់​មានការ​ផឹកស៊ី​និង​មាន​ការ​ប្រើហិង្សា​ដល់​ស្លាប់​។
លោក​​ ចរិយា បន្ត​ថា ៖ «យើង​មិន​ចោទ​ថា​ មានការ​រៀប​ចំ​ពី​ថ្នាក់លើ​ជា​ប្រព័ន្ធ​ឲ្យ​មានការ​សម្លាប់​អ្វី​ទេ តែ​ខ្ញុំ​យល់​ថា មានការ​ប៉ះ​ទង្គិច​គ្នា​ជា​លក្ខណៈបុគ្គល​ដែល​​មាន​និន្នាការ​ខុស​គ្នា​ ហើយ​មាន​ការ​​គុំគ្នាក្នុង​ចិត្ត​»។
ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី​ ២៨ ខែ​កក្កដា សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​ធ្វើ​ការ​កត់​ត្រាបាន​ករណីប្រ​មាណ​​៥​ ជាករណីគំរាម​កំហែង​ បំបាក់ស្មារតី​​ដល់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ ហើយ​ក្នុង​នោះ​ជនល្មើស​ច្រើន​តែ​ជា​អាជ្ញា​ធរ​​មូលដ្ឋាន​៕

Read more: http://www.cambodiapage.info/

0 comments:

Post a Comment