គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:52 AM
ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មាន​លេចចេញ​ពាក្យ​ច​ចាម​អារាម និង​លិខិត​អានា​មិ​ក​ជាច្រើន​ត្រូវបាន​ផ្សព្វផ្សាយ ដោយ​ប្រើ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​បំពុលបរិយាកាស ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព និង​ភាពចលាចល​ផ្សេងៗ​នៅក្នុង​សង្គម ដូចជា​មានការ​ប្រកាស​ថា ឲ្យ​កម្មករ​ទៅ​បើក​ប្រាក់ខែ​ចំនួន ១៥០ ដុល្លារ​អាមេរិក ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​… ។​ល​។​
ឆ្លើយតប​ទៅនឹង​ពាក្យ​ច​ចាម​អារាម និង​លិខិត​អនាមិក​ដែលមាន​ចរិត​មួលបង្កាច់ និង​ញុះញង់​បង្កចលាចល​ក្នុងសង្គម​ទាំងនោះ នៅ​ថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បដិសេធចោល​ទាំងស្រុង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា គឺជា​ចេតនា​របស់​ក្រុម​ជន​ទុច្ចរិត ដែលមាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា រាល់​លិខិតស្នាម ឬ​ឯកសារ​ផ្លូវការ​ទាំងអស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​កម្មវិធី​សំឡេង​សង្គ្រោះ​ជាតិ គេហទំព័រ​របស់​គណ​បក្ស «nationalrescueparty.org» និង Facebook របស់​គណបក្ស «www.facebook.com/cnrparty» ។ ការផ្សព្វផ្សាយ​ទាំងឡាយណា​ផ្សេង​ពីនេះ​គឺ​មិនមែនជា​ឯកសារ ឬ​លិខិតស្នាម​ផ្លូវការ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ​។
​ទន្ទឹម​និង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន ជនរួមជាតិ ជាពិសេស​យុវជន យុវតី មេត្តា​កុំ​ចាញ់បោក និង​ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​ការ​ញុះញង់ កុហក​បោកប្រាស់​របស់​ក្រុម​ជន​ទុច្ចរិត​ទាំងនោះ​ឲ្យ​សោះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ជាបន្ទាន់​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ជន​ទុច្ចរិត​ដែល​បង្កចលាចល​ក្នុងសង្គម​ទាំងអស់នោះ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​
cnrp-letter-01-08-2013
ប្រភពពី ដើមត្នោត
Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment