ភ្នំពេញ ៖ ទិដ្ឋភាពនៅក្នុងបន្ទប់នៃមណ្ឌលប្រឡងនីមួយៗពិតជាត្រូវបាន លាតត្រដាងជាបណ្ដើរៗពីបណ្ដាបេក្ខជន បេក្ខនារីដែលចេញពីបន្ទប់ប្រឡងវិញ ។ អ្វីដែលគួរឱ្យហួសចិត្ដត្រូវបានយុវនារីម្នាក់បង្ហោះព័ត៌មាននៅលើបណ្ដាញ ទំនាក់ទំនងសង្គម(Facebook) ស្ដីពីការ ជំរិតទារប្រាក់របស់អនុរក្សនៅតាមបន្ទប់ នីមួយៗ ។ ជាមួយនោះព័ត៌មានស្ដីពីការ បែកធ្លាយវិញ្ញាសា ក៏ត្រូវបានគេបង្ហោះ ព្រោងព្រាតតាមអ៊ីនធើណេតផងដែរ ។
យុវតីម្នាក់បានដកស្រង់សម្ដីគ្រូ បង្រៀនដែលជាអនុរក្សមកបង្ហោះនៅ ក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ស្ដីពីសកម្មភាពមិនប្រក្រតីទាំងនោះ ។ នាងដកស្រង់សម្ដីគ្រូមកនិយាយថា “នេះ ជាការប្រឡងចុងក្រោយរបស់ពួកឯង ទោះពួកឯងជាកូនអ្នកក្រក៏ដោយ ក៏ត្រូវ តែមានលុយសម្រាប់គាត់ដែរ”។ លុយ សម្រាប់អនុរក្សគឺការប្រមូលពីបេក្ខជន ប្រឡងក្នុងម្នាក់ៗ២ម៉ឺនទៅ៣ម៉ឺនរៀល ជាថ្នូរនឹងការធ្វើវិញ្ញាសាឱ្យបេក្ខជន ឬ បិទភ្នែកមិនមើលការចម្លងរបស់ពួកគេ។
នៅក្នុងបណ្ដាញសង្គមដដែល គេបាន រិះគន់ចំពោះអ្វីដែលក្រសួងអប់រំបានរៀបចំ ពោលគឺអនុរក្សដែលមានភារកិច្ច រៀបចំការប្រឡងឱ្យប្រព្រឹត្ដទៅដោយ រលូន មិនមានការលួចចម្លងអ្វីជាដើម នោះ បែរជាក្លាយទៅជាអ្នកឃ្លាំមើល អ្នកដទៃជួយការពារការលួចចម្លងនោះ ទៅវិញ ។ បេក្ខជននៅតាមបណ្ដាខេត្ដ នានាក៏បានលើកឡើងអំពីភាពស្រដៀង គ្នានៃការដែលត្រូវបង់ឱ្យអនុរក្សនៅក្នុង បន្ទប់ប្រឡងនោះដែរ ។
បេក្ខជនម្នាក់ដែលប្រឡងនៅមណ្ឌល វិទ្យាល័យព្រះសីហនុ ខេត្ដកំពង់ចាម បាន និយាយថា គាត់ចាស់អាយុជាង៥០ឆ្នាំ ទៅហើយ ហើយក៏ជាគ្រូបង្រៀនថ្នាក់ បឋមសិក្សាដែរ ប៉ុន្ដែដើម្បីបានកាំប្រាក់ ខ្ពស់ ក៏សុខចិត្ដប្រឡងទាំងងងឹតងងុល មិនមានចំណេះដឹងអ្វីទេ គឺអាងគ្រូៗដែល ជាអនុរក្សជាអ្នកធ្វើវិញ្ញាសាឱ្យ ។ នៅ ពេលដែលបានវិញ្ញាសា លោកគ្រូចាស់ៗ ដែលពាក់វ៉ែនតានៅជាប់នឹងច្រមុះនោះ ចែកគ្នាចម្លងទាំងភ្នែកមើលមិនឃើញ ។ នៅមណ្ឌលនេះលោកគ្រូម្នាក់មកពីខេត្ដ កណ្ដាល ដែលធ្វើជាអនុរក្សនៅទីនោះ បាននិយាយថា នៅមណ្ឌលនេះមិនមាន អ្វីជាការតឹងតែងពេកទេ ពីព្រោះគេ សំអាងថា បេក្ខជនប្រឡងគឺជាមនុស្ស ចាស់ ឬហៅម្យ៉ាងថា បេក្ខជនស្វ័យរិន។
មិនមែនតែចាស់ៗនោះទេដែល ចំណាយលុយ សម្រាប់ក្មេងៗក៏ត្រូវតែ ចំណាយលុយដែរ ។ ទម្លាប់នៃការចាយ លុយសម្រាប់ជូនអនុរក្សបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅ រាជធានីភ្នំពេញ ប៉ុន្ដែវាបានរីករាលដាល ទៅដល់ទីជនបទ ឬទីប្រជុំជននានានៅ ឆ្នាំនេះ ។ បេក្ខជនត្រូវមានប្រាក់យ៉ាង ហោចណាស់៥ម៉ឺនរៀល ឬ១០ដុល្លារនៅ ក្នុងហោប៉ៅសម្រាប់ទុកជូនអនុរក្ស ។
បេក្ខនារីម្នាក់នៃមណ្ឌលប្រឡងសន្ធរ ម៉ុក បាននិយាយថា គ្រូៗមានឱកាសនឹង រាប់លុយពួកគេឱ្យច្បាស់លាស់ថាម្នាក់ៗ ត្រូវបង់ប៉ុន្មាន ។ លោកគ្រូបានទារជា ចំហដោយមិនខ្លាចគណៈមេប្រយោគ នោះឡើយ ។ គណៈមេប្រយោគ ឬអ្នក ត្រួតពិនិត្យអគារ ក៏មិនដើរចុះឡើងដែល នាំឱ្យមានកង្វល់ដល់បេក្ខជនក្នុងបន្ទប់ ប្រឡងនោះដែរ ។
ក្រសួងអប់រំ យុវជន និងកីឡា លោក រដ្ឋមន្ដ្រី អ៊ឹម សិទ្ធី បានណែនាំដល់គណៈ មេប្រយោគឱ្យរឹតបន្ដឹងចំពោះការយក សំណៅវិញ្ញាសា និងទូរស័ព្ទដៃចូលក្នុង បន្ទប់ប្រឡង ។ ប៉ុន្ដែវិធានការនោះមិន ត្រូវបានអនុវត្ដឱ្យមានប្រសិទ្ធភាពនោះ ទេ ។ ផ្ទុយទៅវិញបេក្ខជន បេក្ខនារីពិតជា អាចយកប្រ៊ុយយ៉ុង និងទូរស័ព្ទចូលក្នុង បន្ទប់ប្រឡងបានតាមចិត្ដ ។ បេក្ខនារីខ្លះ មើលទៅដូចជាអ្នកមានផ្ទៃពោះ ខណៈ ដែលគាត់សៀតទូរស័ព្ទអាយហ្វូន ដែល មានទំហំធំនៅនឹងចង្កេះសំពត់ ។
មានការលើកឡើងអំពីករណីបែកធ្លាយ វិញ្ញាសានៅតាមមណ្ឌលប្រឡងនានា ។ មន្ដ្រីក្រសួងអប់រំ បានបដិសេធចំពោះ ករណីនេះ ដោយបានពន្យល់ថា វាពិតជា មិនអាចបែកដូចបែកក្អម ឬក៏ត្រូវធ្លាយ ដូចធ្លាយពោះវៀនកង់នោះទេ ។ នៅពេល ដែលវិញ្ញាសាត្រូវបានចែក បេក្ខជន អាចនឹងប្រើប្រាស់ទូរស័ព្ទដៃទំនើបៗរបស់ ខ្លួនថតវិញ្ញាសាទាំងនោះផ្ញើចេញក្រៅ ហើយអ្នកខាងក្រៅឆ្លើយរួចក៏ផ្ញើត្រឡប់ តាមប្រព័ន្ធទូរស័ព្ទនោះទៅវិញ ។
ការដែលនិយាយថា មានការបែកធ្លាយ វិញ្ញាសា គឺចង់សំដៅថាមន្ដ្រីអប់រំ ធ្វើ កិច្ចការប្រឡងយកវិញ្ញាសាទាំងនោះ ចេញក្រៅដើម្បីលក់ដូរ ។ ប៉ុន្ដែមិនមាន ទិដ្ឋភាពបែបនេះទេ ។ ផ្ទុយទៅវិញបេក្ខ ជនក្នុងមណ្ឌលប្រឡងយកវិញ្ញាសាទាំង នោះបញ្ចេញទៅខាងក្រៅតាមរយៈ ទូរស័ព្ទរបស់ខ្លួន ។នៅឯខេត្ដស្វាយរៀង ការប្រឡងបាក់ ឌុបឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ។ បេក្ខជនម្នាក់ៗនៅក្នុងរយៈពេលនៃការ ប្រឡងនេះបានចំណាយមិនតិចជាង៣០ ម៉ឺនរៀលនោះទេ ។ ពួកគេបានចំណាយ ទៅលើក្រុមគ្រូបង្រៀនដែលជាអនុរក្ស នៅតាមបន្ទប់នីមួយៗ ។ នៅឯមុខមណ្ឌលប្រឡងនីមួយៗ អាណាព្យាបាល បេក្ខជនប្រឡងបានមក ឈរចាំទទួលកូនត្រឡប់ទៅវិញ និងសាក សួរព័ត៌មានពីលទ្ធផលនៃការងារ ។
ជួបជាមួយអ្នកកាសែតនៅមុខមណ្ឌល ប្រឡងនីមួយៗ អាណាព្យាបាលសិស្ស ទាំងនោះនិយាយខុសៗគ្នា ដែលអ្នកខ្លះថា ពួកគាត់ចំណាយលុយក្នុងពេលកូនប្រឡង អស់មិនតិចរយដុល្លារទេ ។ អ្វីដែលជា លក្ខណៈស្រដៀងគ្នានោះ គឺកូនអ្នកមាន ទ្រព្យ ឬកូនអ្នកក្រ សុទ្ធតែឮនិយាយដូច គ្នាអំពីការចំណាយប្រាក់ ។ សម្រាប់កូន អ្នកក្រយ៉ាងហោចណាស់ក៏ត្រូវចំណាយ ខ្ទង់៣០ទៅ៤០ម៉ឺនរៀលនៅក្នុងឱកាស នៃការប្រឡង២ថ្ងៃកន្លះនេះដែរ ។
អ្នកស្រី សំ សុខា ដែលកំពុងអង្គុយចាំ កូនចេញពីប្រឡងថ្ងៃចុងក្រោយនៅមុខ វិទ្យាល័យបាក់ទូកនិយាយថា អ្នកស្រីបាន ចំណាយលុយមិនតិចជាង១០០ដុល្លារ នោះទេដើម្បីឱ្យកូនទិញសំណៅឯកសារ និងសម្រាប់ផ្ដល់ជូនអនុរក្ស ។ អ្នកស្រី ទទួលស្គាល់ថាទឹកប្រាក់នេះច្រើនសម្រាប់ ជីវភាពគ្រួសារអ្នកស្រី ។
បុរសវ័យចំណាស់ម្នាក់ទៀតដែល កំពុងអង្គុយទទួលកូននៅមុខវិទ្យាល័យ សន្ធរម៉ុកបានឱ្យដឹងថា រយៈពេល២ថ្ងៃ កន្លះនេះ លោកចំណាយប្រាក់មិនតិចជាង ២០០ដុល្លារនោះទេ ។ គាត់និយាយថា “កូនខ្ញុំម្នាក់ប្រឡងនៅភ្នំពេញនេះគ្រាន់ តែប្រមូលលុយឱ្យគ្រូសរុបទៅជិត១០០ ដុល្លារទៅហើយ មិនទាន់គិតដល់ការ ទិញឯកសារផ្សេងៗផងទេ រីឯកូនម្នាក់ ទៀតប្រឡងនៅកំពង់ចាម ក៏ត្រូវបង់ លុយឱ្យគ្រូយ៉ាងតិចក៏៤ម៉ឺនរៀលដែរក្នុង ១មុខវិជ្ជា”។
ក្រសួងអប់រំ យុវជន និងកីឡា បាន ប្រកាសអំពីវិធានការតឹងរ៉ឹងចំពោះការ ប្រឡងទាំងក្នុងបន្ទប់ និងក្រៅមណ្ឌល ប្រឡង ។ ក៏ប៉ុន្ដែបញ្ហាបច្ចេកវិទ្យាជារឿង មួយពិបាកទប់ស្កាត់ ។ យ៉ាងនេះក្ដីអំពើ ពុករលួយនៅក្នុងបន្ទប់ប្រឡងក៏ជាបញ្ហា មួយដែលអនុរក្សទាំងឡាយលែងខ្លាច ច្បាប់ទៅហើយ ។
វាជាភាពអាម៉ាស់មួយសម្រាប់ ក្រសួងអប់រំ ដែលមិនគួរបណ្ដែតបណ្ដោយ ឱ្យបញ្ហាបែបនេះកើតឡើងនោះទេ ។ ក្រសួងបានដាក់បញ្ជាដាច់ណាត់មិនឱ្យ យកទូរស័ព្ទដៃ និងសំណៅឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡង ។ ប៉ុន្ដែតាមរយៈ សម្ដីក្មេងស្រីបង្ហោះលើបណ្ដាញទំនាក់ ទំនងសង្គម(Facebook) បញ្ជាក់ថា នាង ពិតជាបានយកទូរស័ព្ទដៃចូលក្នុងបន្ទប់ ប្រឡងមែន ។
វាជាភាពអាម៉ាស់មួយសម្រាប់ ក្រសួងអប់រំ ដែលមិនគួរបណ្ដែតបណ្ដោយ ឱ្យបញ្ហាបែបនេះកើតឡើងនោះទេ ។ ក្រសួងបានដាក់បញ្ជាដាច់ណាត់មិនឱ្យ យកទូរស័ព្ទដៃ និងសំណៅឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡង ។ ប៉ុន្ដែតាមរយៈ សម្ដីក្មេងស្រីបង្ហោះលើបណ្ដាញទំនាក់ ទំនងសង្គម(Facebook) បញ្ជាក់ថា នាង ពិតជាបានយកទូរស័ព្ទដៃចូលក្នុងបន្ទប់ ប្រឡងមែន ។
ករណីមួយទៀតការទប់ស្កាត់សំណៅ ឯកសារផ្សេងៗចូលក្នុងបន្ទប់ប្រឡងគឺជា រឿងមួយដែលអនុរក្សមិនបានទប់ស្កាត់ ទាល់តែសោះ ។ ក្រោយចប់ម៉ោងប្រឡង តែប៉ុន្មាននាទី ក្រដាសសំណៅឯកសារ ផ្សេងៗត្រូវបានបេក្ខជនប្រឡងទម្លាក់ ចោលហើរពេញទីធ្លាសាលារៀន ។ ជាក់ ស្ដែងនៅកន្លែងផ្ញើកង់ម៉ូតូលើចិញ្ចើម ផ្លូវកម្ពុជាក្រោមរបងវិទ្យាល័យសន្ធរម៉ុក សុទ្ធតែក្រដាសសព្រាត ដែលបញ្ជាក់ថា នោះគឺជាសំណៅវិញ្ញាសាដែលបេក្ខជន ចេញពីបន្ទប់យកមកទម្លាក់ចោលមុន ត្រឡប់ទៅផ្ទះវិញ ។
ជារួមសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ នេះពោរពេញទៅដោយភាពគួរឱ្យអាម៉ាស់ ជាច្រើនដែលក្រសួងអប់រំត្រូវពិចារណា សម្រាប់ការប្រឡងលើកក្រោយ ។ វិធាន ការយ៉ាងណានោះគឺការទប់ស្កាត់អ្នកដែល ត្រូវមើលកិច្ចការកុំឱ្យក្លាយទៅជាអ្នកចាំ យកលុយពីបេក្ខជនប្រឡង ៕
- ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment