គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:23 PM
ទឹកភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ជា​បន្ដបន្ទាប់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពីព្រោះ​ជា​រយៈពេល​ឋិត​នៅ​ក្នុង​រដូវវស្សា​ជា​រដូវភ្លៀង​ធ្លាក់​ និង​ជា​រដូវ​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ប្រកប​របរ​កសិកម្ម​ចំនួន​ជាង​៨៥​ភាគរយ​ ។​ ​
ក្រៅពី​បណ្ដា​ខេត្ដ​មួយ​ចំនួន​ដែល​ធ្លាប់​ទទួល​រង​ជំនន់​ទឹកភ្លៀង​មក​ពី​ទឹកភ្លៀង​បង្អុរ​មក​ជោកជាំ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ គឺ​ចំពោះ​ភ្នំពេញ​ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​វិញ​ មហាវិថី​ វិ​ថី​ និង​ដងផ្លូវ​មួយ​ចំនួន​ត្រូវ​ទទួល​រង​ការ​ជន់​លិច​ បង្ក​ផល​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទីក្រុង​ត្រឹម​ភ្លៀង​បង្អុរ​មក​ក្នុង​រយៈពេល​៣០​នាទី​ប៉ុណ្ណោះ​ ខណៈ​ដែល​ផ្លូវ​ និង​លូ​បង្ហូរទឹក​ក្នុង​រាជធានី​ភ្នំពេញ​ “​ធ្វើ​ជាប់​ឥត​ឈប់​ឈរ​”​ និង​លុយកាក់​ដែល​ជា​ថវិកាជាតិ​ក៏​ត្រូវ​ចំណាយ​ជា​ហូរហែ​ឥត​ដាច់​ដែរ​ ។​

ព័ស្ដុតាង​ជាក់ស្ដែង​បាន​បង្ហាញ​ថា​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ គ្រាន់តែ​ទឹកភ្លៀង​បង្អុរ​មក​ត្រឹម​រយៈពេល​ប្រមាណ​៣០​នាទី​ប៉ុណ្ណោះ​ មហាវិថី​ វិ​ថី​ និង​ដងផ្លូវ​មួយ​ចំនួន​ត្រូវ​ទទួល​រង​ការ​លិចលង់​ យ៉ាងធ្ងន់ធ្ងរ​ រហូត​មិន​អាច​ឱ្យ​អ្នកដំណើរ​តាម​ទោចក្រយានយន្ដ​ និង​រថយន្ដ​មិន​អាច​ចរាចរណ៍​ទៅ​បាន​ទៀត​ផង​ ។​ ​
ដងផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទទួល​រង​ការ​លិចលង់​ដោយសារ​ទឹកភ្លៀង​ មិនមែន​ទើបតែ​កើត​មាន​នៅ​ពេល​នេះ​ទេ​ គឺ​បាន​កើត​មាន​ដដែលៗ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ សូត្រ​ទន្ទេញ​យ៉ាង​រត់មាត់​បាន​ល្អ​ថា​ “​អភិវឌ្ឍន៍​គ្រប់​វិស័យ​”​ ឬ​ជា​“​ទីក្រុង​គុ​ជ​”​ ឬ​ជា​“​ទីក្រុង​ដ៏​ស្រស់ប្រិមប្រិយ​”​ ។​ ​
ទឹកភ្លៀង​បង្អុរ​មក​ធ្វើ​ឱ្យ​លិចលង់​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​នោះ​ គឺជា​សញ្ញា​ស្វាគមន៍​នៃ​ការ​ឡើង​កាន់កាប់​មុខ​តំណែង​ថ្មី​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​របស់​ឯកឧត្ដម​ ប៉ា​ សុ​ជាតិ​វង្ស​ ដោយសារ​ឯកឧត្ដម​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​រូប​នេះ​ចូល​ចិត្ដ​ប្រើ​ទឹក​បាញ់​បំបែកហ្វូង​បាតុករ​ទាមទារ​សិទ្ធិ​រស់នៅ​ និង​សិទ្ធិ​លំនៅ​ឋាន​នៅ​តំបន់​បឹង​កក់​នា​ពេល​កន្លង​មក​ និង​ក៏​ជា​ក្ដី​សង្ឃឹម​នៃ​ការ​កាន់កាប់​មុខ​តំណែង​របស់​“​សម្ដេច​តេ​ជោ​សែន​”​ជា​នាយក​រដ្ឋមន្ដ្រី​នីតិកាល​ទី​៥​នៃ​រដ្ឋ​សភា​នៅ​ពេល​ខាង​មុខ​ ។​
​មជ្ឈដ្ឋាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ចំអក​រិះគន់​ទាក់ទង​នឹង​ការ​លិចលង់​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ថា​ កម្ពុជា​ឬ​រាជធានី​ភ្នំពេញ​មិនមែន​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ ឬ​ទីក្រុង​ដ៏​ស្រស់ប្រិមប្រិយ​នោះ​ទេ​ ប៉ុន្ដែ​គឺជា​ព្រះរាជាណាចក្រ​លិច​ទឹក​ ឬ​ជាទី​ក្រុង​លិច​ទឹក​ទៅ​វិញ​ ៕
ប្រភពពី ដើមត្នោត
Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment