គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:45 AM
ភ្នំពេញ​ ៖​ លោកយាយ​ចំណាស់​ម្នាក់​ដោយសារ​ខឹង​កូនប្រុស​បណ្តេញ​ចេញពីផ្ទះ​តូចចិត្ត​ខ្លាំង​ពេក​បាន​ព្យាយាម​រត់​ចូល​រថយន្ត​ប៉ង​ធ្វើ​អត្តឃាត​ តែ​ត្រូវ​បាន​គេ​ជួយ​ឃាត់​ទាន់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។​
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​៩​ សីហា​ ២០១៣​ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​អ្នក​ភូមិ​បាន​និយាយ​ថា​លោកយាយ​ដែល​ប៉ុនប៉ង​ធ្វ​អត្តឃាត​រត់​ចូល​រថយន្ត​នេះ​ឈ្មោះ​អ៊ុ​ក​ គឹ​ម​សុខ​ អាយុ​៦៤​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​និង​មានស្រុក​កំណើត​ខេត្តកំពត​ ចំណែក​កូនប្រុស​ឈ្មោះ​ឈិ​ត​ ប៊ុ​ន​ពិសិដ្ឋ​ អាយុ​៣១​ឆ្នាំ​ ជា​ជាង​ជួសជុល​រថយន្ត​ ។​
ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​រស់នៅ​ជិត​ផ្ទះ​លោកយាយ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាង​កូនប្រុស​ឈ្មោះ​ឈិ​ត​ ប៊ុ​ន​ពិសិដ្ឋ​ និង​ម្តាយ​ឈ្មោះ​អ៊ុ​ក​ គឹ​ម​សុខ​ ដោយសារ​ម្តាយ​សួរ​រក​ប្រាក់ខែ​ដែល​បើក​មក​បាន​៣០០​ទៅ​៤០០​ដុល្លារ​មិន​ដែល​ឃើញ​ឲ្យ​ម្តាយ​ទុក​ទិញ​ម្ហូប​នោះ​ទេ​គឺ​យក​ទៅ​ចាយវាយ​ជាមួយ​ស្រី​អស់ៗ​គ្មាន​សល់​។​ ពេល​ខឹង​ម្តាយ​ស្តីបន្ទោស​យ៉ាងនេះ​ធ្វើ​ឲ្យ​បុរស​ជា​កូន​ក្តៅក្រហាយ​ក៏​បណ្តេញ​ម្តាយ​ឲ្យ​ចេញពីផ្ទះ​។​
ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​កូន​បណ្តេញ​ចេញពីផ្ទះ​ភ្លាម​នោះ​លោកយាយ​ជា​ម្តាយ​ស្រែក​ទ្រហោ​ យំ​រួច​រត់​សំដៅ​ទៅ​កណ្តាល​ថ្នល់​បម្រុង​ឲ្យ​រថយន្ត​បុក​ស្លាប់​ ប៉ុន្តែ​ពេល​ឃើញ​ដូច្នោះ​ត្រូវ​អ្នក​ភូមិ​ឃើញ​ទាន់​ក៏​ចាប់​អូស​ដៃ​ទាន់​។​បន្ទាប់​មក​ទៀត​លោកយាយ​បាន​ប៉ុនប៉ង​រត់​ចូល​រថយន្ត​ដឹក​កុងតឺន័រ​ម្តងទៀត​ តែ​ត្រូវ​អ្នក​ភូមិ​តាម​ចាប់​ជាប់​រួច​យក​ទៅ​អង្គុយ​ពន្យល់​អស់​រយៈពេល​ច្រើន​ម៉ោង​ទើប​គាត់​ស្ងប់ចិត្ត​ ៕​
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត

Read more: http://www.cambodiapage.info/

0 comments:

Post a Comment