ខេត្តបន្ទាយមានជ័យ ៖ កម្មករបាញ់ថ្នាំដំឡូងមីម្នាក់ស្លាប់ និង២នាក់ទៀតសន្លប់ ខណៈពួកគេទាំង៣នាក់កំពុងតែបាញ់ថ្នាំដំឡូងមីត្រូវបាតុភូតរន្ទះបាញ់ចំកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ ក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ជា ឆ្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានភ្លៀងខ្យល់លាយលំជាមួយភ្លៀងបន្តបន្ទាប់នាំឲ្យកើតមានបាតុភូតរន្ទះបាញ់កើតឡើងបណ្ដាលឲ្យកម្មករបាញ់ថ្នាំដំឡូង៣នាក់ក្នុងនោះមានម្នាក់បាត់បង់ជីវិត និង២នាក់ទៀតសន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់មានឈ្មោះ រស់ រី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ស្ដេច ខេត្តសៀមរាប និងបុរស២នាក់ទៀតមានឈ្មោះណង់ អែក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្លែងព័រ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ គុំ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅនៅខេត្តសៀមរាប ត្រូវរន្ទះបាញ់សន្លប់ទាំង២នាក់។
លោកបន្តឲ្យដឹងទៀតថា ករណីនេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងតែធ្វើតែបាញ់ថ្នាំដំឡូងមីនៅក្នុងភូមិកើតហេតុខាងលើ ក្រោយកើតហេតុជនរងគ្រោះដែលសន្លប់ត្រូវប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចនៅជិត រួចបាននាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គួបញ្ជាក់បញ្ជាក់ថា បច្ចុប្បន្ននេះក្នុងខេត្តបន្ទាយមានជ័យមានខ្យល់ ភ្លៀងធ្លាក់ជាប្រចាំផងធ្វើឲ្យមានជំនន់ទឹកភ្លៀងជន់លិចស្រែចម្ការនិងលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/

.jpg)
0 comments:
Post a Comment