គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:19 PM
បន្ទាប់ពី​​ប្រកាស​​លទ្ធផល​​បោះឆ្នោត​ប​ណ្ណោះ​​អាសន្ន​​របស់​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​ព្រឹក​​ថ្ងៃ​ទី​១២​ សីហា​​នេះ​​ គណបក្ស​​កាន់​អំណាច​​​ ប​ញ្ជា​ក់​ថា ខ្លួន​​នឹង​​ដឹកនាំ​​រដ្ឋាភិបាល​​ជា​បន្ត។ រីឯ​​គណបក្ស​ប្រឆាំង​​បដិសេធ​​លទ្ធផល​​ចោល​​ភ្លាម។​
ភ្លាមៗក្រោយ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​របស់ គ.ជ.ប គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​បញ្ចេញ​ប្រតិកម្មរៀងៗខ្លួន។ នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ព្រឹក​នេះ លោក​ខៀវ កញារីទ្ធ អ្នកនាំពាក្យ​​ប្រជាជន​កម្ពុជា​បានប្រកាស​ជាថ្មី​ថា ខ្លួន​នៅតែ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី៥ថ្មី​នេះ ​ជា​បន្ត​ដដែល។
អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ពី​តួ​លេខ​បឋម​រប​ស់គ.ជ.ប​ ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សម្លេងគាំទ្រ​ប្រមាណ​ជាង ៣លាន ២សែន​សម្លេង ទល់នឹង ២លាន ៩សែន របស់​គណបក្សប្រឆាំង។ គណបក្សប្រឆាំង ក៏បាន​ធ្វើ​សន្និសីទកាសែត​មួយ​ភ្លាម​ដែរ​ ដោយ​បដិសេធ​ចំពោះ​លទ្ធផល​បោះឆ្នោត​របស់​គ.ជ.ប។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានប្រកាសថា ប្រសិន​មាន​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះឆ្នោត​កើតឡើង​មែន​នោះ គឺ​គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកទទួលខុសត្រូវ។
លោក កឹម សុខា បាន​ចោទប្រកាន់​គ.ជ.ប ថា ជា​អ្នក​ដុត​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​ពុះកញ្ជ្រោល ឡើង​កាន់តែខ្លាំង​ថែមទៀត។ ឆ្លើយតប​ចំពោះ​ការ​ថ្លែង​ទំលាក់កំហុស​របស់លោក កឹម សុខា លោក ខៀវ កញា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា បើ​មាន​មហា​បាតុកម្ម​កើតឡើង​មែន នោះ អ្នក​ដែល​ដឹកនាំ​បាតុកម្ម​នោះ​ហើយ ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​បញ្ហា​នានា។ ហើយ​លោក​ថា រដ្ឋាភិបាលចាំផ្ទះ​ក៏មាន​ភារកិច្ច​​ដើម្បី​ទប់ស្កាត់​​បញ្ហា​ដែល​គ្រោង​នឹង​កើតឡើង​ផងដែរ។
គួររំលឹកថា បន្ទាប់ពី​ការបោះឆ្នោត​បានបញ្ចប់ ទាំង​គណបក្ស​ប្រជាជនកម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បាន​អះអាងថា ខ្លួន​ជា​អ្នកកាន់កាប់​កៅអី​ក្នុង​សភា​ច្រើនជាងគេ។ ហើយ​គណបក្សប្រឆាំងជារឿយៗ តែងតែ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផលបោះឆ្នោត​​ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់ឆ្នោត។ ការប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​របស់ គ.ជ.ប ពេលនេះ​ ហាក់ដូចជា​កំពុង​ធ្វើ​ឲ្យ​កម្តៅ​នយោបាយ​កើន​ឡើង​កាន់តែខ្លាំង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

Read more: http://www.cambodiapage.info/

0 comments:

Post a Comment