ខេត្ដបន្ទាយមានជ័យ ៖ បុរសសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកមង្គលបុរីចាប់ បញ្ជូនទៅសាលាដំបូងខេត្ដនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ជាប់ចោទពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្ដទៅលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នៅ ដីចម្ការក្រូចចម្ងាយពីភូមិជាង២.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំចំណោម ស្រុក មង្គលបុរី ខេត្ដបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហុង គឹម សុទ្ធ អាយុ៣៥ឆ្នាំ រស់នៅឃុំចំណោម ស្រុកមង្គលបុរី មានប្រពន្ធរហូតដល់២ នាក់ទៅហើយ ប៉ុន្ដែប្រពន្ធទាំង២នោះរត់ ចោលទាំងអស់ បច្ចុប្បន្នរស់នៅជាមួយ ជីដូន។ ចំណែកក្មេងស្រីរងគ្រោះមាន ឈ្មោះ ស.ស អាយុ១៤ឆ្នាំ រស់នៅភូមិ- ឃុំជាមួយជនសង្ស័យដែរ ។
លោកអធិការបានបន្ដឱ្យដឹងទៀតថាជនសង្ស័យត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋ បាលឃុំចំណោមចាប់ឃាត់ខ្លួនកាលពី ល្ងាចថ្ងៃទី១៥ ខែសីហា បន្ទាប់ពីម្ដាយ ក្មេងស្រីរងគ្រោះបានមកដាក់ពាក្យប្ដឹងជន សង្ស័យថាបានធ្វើសកម្មភាពលួងលោម កូនគាត់យកទៅរំលោភបានសម្រេចនៅ ចម្ការក្រូចត្រង់ចំណុចខាងលើ។ ដោយ ជនសង្ស័យបានលួងលោមកូនស្រីគាត់ ជាថ្នូរនឹងឱ្យប្រាក់៥.០០០រៀលជួលបេះ ផ្លែក្រូច ។
លោកអធិការបានបញ្ជាក់ឱ្យដឹងទៀត ថា ជនសង្ស័យបានធ្វើសកម្មភាពចាប់ រំលោភក្មេងស្រីរងគ្រោះនៅក្នុងចម្ការ ក្រូចខាងលើត្រូវបានប្រជាពលរដ្ឋនៅ ចំការជិតនោះឃើញ ហើយក៏ទៅប្រាប់ ក្រុមគ្រួសារក្មេងរងគ្រោះ។
ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថារូបគេពិតជាបាន ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរង គ្រោះពិតប្រាកដមែន ហើយជនសង្ស័យ ឆ្លើយទៀតថា ជាការត្រូវរ៉ូវគ្នា។ ប៉ុន្ដែ បើតាមសមត្ថកិច្ចស្រាវជ្រាវគឺជនសង្ស័យ ប្រើល្បិចល្បួងក្មេងស្រីរងគ្រោះជាអនីតិ ជនចេញពីផ្ទះជាថ្នូរនឹងប្រាក់៥.០០០រៀលសម្រាប់ជួយបេះផ្លែក្រូច ៕
____________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment