រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅចំណុចខាងក្រោយស្ថានីយ ប្រេងឥន្ទនៈសែនសុខ បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានរងការខូចខាតទាំងស្រុង។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍ភ្លើងបានទាំងស្រុង មិនឲ្យឆាបឆេះរាលដាលបន្តទៅទៀត។ មិនទាន់មានប្រភពណាមួយអាចបញ្ជាក់បានថា មូលហេតុនៃការឆេះនេះបណ្តាលមកពីអ្វីនៅឡើយទេ។ គួរបញ្ជាក់ថា ផ្ទះ១ខ្នងក្នុងចំណោមផ្ទះ២ល្វែងខាងលើនេះ ធ្វើអំពីឈើលើថ្មក្រោមនេះ គ្រឿជាផ្ទះលក់គ្រឿងទេស។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យមនុស្សណាម្នាក់បានស្លាប់ ឬ រងរបួសនោះឡើយ។ ចំណែកទំហំនៃការខូចខាតក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ។ គួររំលឹកថា ក្នុងរយៈពេល១ខែនេះ មានគ្រោះអគ្គិភ័យបានកើតឡើងជាញឹកញាប់ ដែលបញ្ហានេះទាមទារឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវការបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិត ដូចពាក្យចាស់លោកពោលថា ស៊ូស្លាប់បាកុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ៕
ប្រភពពី វត្តភ្នំ
Read more: http://www.cambodiapage.info/


0 comments:
Post a Comment