តារាហុងកុង នាង អ៊ែនជេលីណា ជឿង មិនដែលខ្មាសនឹងការបញ្ចេញសាច់របស់នាងទេ តែនៅពេលរូបអាក្រាតរបស់នាងត្រូវបានបង្ហោះក្នុងអ៊ិនធឺណិតជាបន្តបន្ទាប់នៅពេលថ្មីៗនេះ នាងបាននិយាយថាវាបណ្តាលមកពីអតីតអ្នកចាត់ចែងការរបស់នាងលោកផេធឺ។
អ៊ែនជេលីណា ជឿង ទទួលស្គាល់ថាវាជារូបថតរបស់នាង
រូបថត១៧សន្លឹក របស់ស្ត្រីម្នាក់ដែលដូចនាងអ៊ែនជេលីណា ត្រូវគេថតក្នុងទីតាំងផ្សេងៗ ដូចជាលើគ្រែក្នុងបន្ទប់ទឹក។វាបានលេចក្នុងអនឡាញកាលពីពេលថ្មីៗនិងបណ្តាលអោយប្រជាជនហុងកុងចង់ដឹងថាតើវាជានាងឬអត់។
អ៊ែនជេលីណា បានទទួលស្គាល់ថាវាជារូបថតរបស់នាង និងត្រូវបានថតតាំងពី៤ឆ្នាំមុន តែនាងបានអះអាងថាវាគ្មានអ្វីក្រៅតែពីការថតរូបសិល្បៈទេ។ស្រីស្រស់នេះថែមទាំងបានចោទប្រកាន់ទីភ្នាក់ងារមុនរបស់នាងArtist Group Entertainment Limitedចំពោះការធ្វើអោយលេចធ្លាយរូបទាំងនេះ។
នាងបាននិយាយថា"១០០ភាគរយខ្ញុំប្រាកដថារូបទាំងនេះត្រូវបានធ្វើអោយលេចធ្លាយដោយអតីតអ្នកចាត់ការរបស់ខ្ញុំ"។
តែលោកផេធឺបានច្រានចោលការចោទប្រកាន់ និងថែមទាំងប្តឹងប៉ូលិសចំពោះការលេចធ្លាយនេះថែមទៀត៕
ប្រភពពី៖ CEN


0 comments:
Post a Comment