គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:31 AM
វៀតណាម៖  តាមប្រភព័ត៌មាន "សាហា" របស់វៀតណាម កាលពីថ្ងៃទី ខែសីហា ឆ្នាំ ២០១៣ កន្លងទៅ បានចុះផ្សាយថា នាង សារ៉ាយ សក្ខណា តារាម៉ូដែល និងតារាសម្តែង កម្ពុជាសិចស៊ី លំដាប់លេខ ២ ដ៏ល្បីល្បាញបំផុត ក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាង គង់ ច័ន្ទស្រីមុំ ដែលឈរ លំដាប់លេខ ១ ។
សារ៉ាយ សក្ខណា មានកើតនៅក្នុងឆ្នាំ ១៩៩១ នៅក្នុងខេត្ត ស្វាយរៀង ។ សារ៉ាយ សក្ខណា មានបងប្អូន ៤ នាក់ ប្រុស១ និងស្រី ៣ នាក់។នាង ឈានចូលសិល្បៈ ដំបូងបំផុត ដោយសារតែនាង បានចូលប្រឡងកម្មវិធី Freshier Girls 2006 ហើយនៅឆ្នាំដដែល នាងបានឈ្នះលេខ ១ ការប្រឡងកម្មវិធីមួយ របស់អង្គការ បណ្តុះបណ្តា មជ្ឈមណ្ឌល Sapor ក៏ក្លាយជាម៉ូដែលដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា។
សារ៉ាយ សក្ខណា បានឆក់ឱកាស ជាតារាម៉ូដែលថតផ្សាយពាណិជ្ជកម្ម ការអប់រំអាជីពទាំងពីរ និងមួយចំនួនក្នុងប្រទេស ។ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះនាងល្បីល្បាញ ពាសពេញពិភព តារាម៉ូដែលតែម្តង។សារ៉ាយ សក្ខណា ជាតារាម៉ូដែលសិចស៊ីទី ២ នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ នាងក៏បានវាយលុកចូល ទៅក្នុងវិស័យសិល្បៈច្រៀង និងសម្ដែងតាមបញ្ចក់ទូរទស្សន៍ ទទួលបានតំណែងជាតួឯក ថែមទាំងបានសាងកេរ្តិ៍ល្បីល្បាញ ចាប់ពីពេលនោះមក។
កាលពីដើមនៅក្នុងឆ្នាំ ២០០៩ សារ៉ាយ សក្ខណា ក៏ជួបប្រទះរឿងអាក្រក់ ដ៏ធំមួយដោយពាក្យចចាមអារ៉ាមថា នាងត្រូវបានគេសង្ស័យថា មានបុរសមាន ទ្រព្យសម្បត្តិស្តុកស្តមម្នាក់ ទិញវីឡា រថយន្តទំនើប និងគ្រឿងអលង្កា មានតម្លៃថ្លៃឲ្យនាង ។ ក្រោយមកទៀត ក្នុងឆ្នាំនេះ នាងនឹងរៀបការជាមួយជាមេធាវី នៅអាមេរិក ដែលមានឈ្មោះថា Keo Metrey៕





Read more: http://www.news4kh.com/

0 comments:

Post a Comment