ក្រុមអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣ បានសម្តែងការខកចិត្តជា ខ្លាំង ចំពោះការសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន មុនមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងឯករាជ អំពីភាពមិនប្រក្រតីយ៉ាងច្រើន នៃដំណើរការបោះឆ្នោត និងដោយពុំមានការផ្ទៀងផ្ទាត់អំពីតួលេខខុសគ្នានៃលទ្ធផលឆ្នោត ដែលផ្តល់ដោយគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលទាំង៤០ស្ថាប័ន នៃបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣ ចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា គូសបញ្ជាក់ថា សេចក្តីសំរេចនេះ ដែលធ្វើឡើងក្នុងតំណាក់កាលចរចារគ្នារវាងគណបក្សទាំងពីរនេះ មិនត្រឹមតែមិនបានដោះស្រាយអ្វីទេ ផ្ទុយទៅវិញ វាកាន់តែបង្កើននូវភាពតានតឹងក្នុងចំណោមម្ចាស់ឆ្នោត។ ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន របស់គ.ជ.ប ក្នុងកាលៈទេសៈតានតឹងដូច្នេះ អាចនាំឲ្យប្រទេសជាតិឈានទៅរកអស្ថិរភាព។
សេចក្តីថ្លែងការណ៍បានរំលឹកដល់គ.ជ.ប អំពីសេចក្តីថ្លែងរបស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានទទួលស្គាល់ថា៖ «ប្រសិនបើ ដំណើរការបោះឆ្នោតធ្វើឡើងមិនផ្អែកលើការពិត និងការជឿទុកចិត្តពីម្ចាស់ឆ្នោតទេនោះ មូលដ្ឋានគ្រឹះនៃស្ថាប័ននយោបាយ និងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងត្រូវរង្គោះរង្គើ ហើយប្រទេសកម្ពុជាអាចនឹងជួបវិបត្តិនយោបាយ និងធ្លាក់ទៅក្នុងស្ថានភាពនៃការប្រើអំពើហិង្សា៕
ប្រភពពី RFA
Read more: http://www.cambodiapage.info/


0 comments:
Post a Comment