គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:09 PM
ជនជាតិដើម​ភាគតិច​រស់ក្នុង​ព្រៃ​ជ្រៅ នា​តំបន់ Amazon បាន​រកឃើញ​របៀប​ចាប់​អន្ទង់​អគ្គិសនី យកមក​ធ្វើជា​ចំណី ។​ ក្រុម​ជនជាតិ​ទាំងនោះ បាន​យក​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង មក​ដំ​ឲ្យ​បែក រួច​យក​វា​ទៅ​កូ​ក្នុង​ថ្លុក​ទឹកអូរ ត្រពាំង ទឹកប្រៃ ។ សារធាតុ​ពណ៌​ស​ម្យ៉ាង​ចេញពី​រុក្ខជាតិ​នោះ ធ្វើ​ឲ្យ​អន្ទង់​អគ្គិ​នស​នី​នេះ ងើបក្បាលឡើង រួច​គេ​បង្ហោះ​ស្នរ​ឲ្យ​ចំ​វា ។​
​ប្រភេទ​សត្វ​សមុទ្រ​នេះ រស់​នៅតាម​ថ្លុក ត្រពាំង ទឹកប្រៃ ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន នា​តំបន់ Orinoco អាមេរិក​ខាងត្បូង វា​ចាប់​ចំណី ឬ​ការពារ​ខ្លួន​ដោយ​ការបាញ់​ចេញ​នូវ​ចរន្តអគ្គិសនី​ដ៏​ខ្លាំង ។​
​ប្រភេទ​អន្ទង់​នេះ មាន​គ្រឿងក្នុង​ពិសេស អាច​បាញ់​ចេញ​ចរន្តអគ្គិសនី ដល់​ទៅ ៦០០ វ៉ុល គ្រប់គ្រាន់​នឹង​សម្លាប់​មនុស្ស តែ​ពុំ​បង្ក​អន្តរាយ​ចំពោះ​ខ្លួន​វា​ទេ ។​
​ក្រោយពេល​ព្រលែង​ស្នរ​ចំ​ហើយ គេ​ត្រូវ​រង់ចាំ​ឲ្យ​វា​ងាប់​តែម្តង ទើប​ទាញយក​ទៅធ្វើ​អាហារ ៕​




Read more: http://www.cambodiapage.info/

0 comments:

Post a Comment