គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:09 AM
ក្នុង​សេចក្តី​ថ្លែ​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ បាន​បង្ហាញថា​ការប្រកាស​សន្លឹកឆ្នោតរ​បស់ គ ជ ប គឺជា​សកម្មភាព​បិទបាំង នូវ​រាល់​កំហុសឆ្គង​ដែល​គ ជ ប​បាន​ប្រព្រឹត្ត​លើ​ការបោះឆ្នោត​កន្លងទៅ ហើយ​វា​អាច​និង​នាំមក​នូវ​ការបះបោ តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ទាមទារ​ឲ្យ​មាន​យុត្តិធម៌ ពោល​បើ​គ្មាន​ការដោះស្រាយ​ពី​ភាពមិនប្រក្រតី​ទាំងឡាយ ក្រោយពេល​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅថា​ជា​ករណី​មាន​អស្ថិរភាព​នយោបាយ គឺ គ ជ ប​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ។​
​ទោះ​បែបណា​សេចក្តី​ថ្លែង​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង និង​ជំទាស់​ចំពោះ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ ជ ប​) ដែល​បានប្រកាស​ល​ទ្ឋ​ផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត ជ្រើ​តាំង​តំណាងរាស្ត្រ ក្នុងស្ថានភាព​មួយ​ដែល​ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​ទាំងឡាយ​ដែល​បានកើត​មាននៅ​មុន​និង​នៅ​ថ្ងៃ​បោះឆ្នោត​ពុំទាន់​ត្រូវបាន​ស៊ើបអង្កេត និង​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ។​
​ជាមួយគ្នា​នោះដែរ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទទូច​ឲ្យ​បង្កើត​គណកម្មការ​បច្ចេក​ទេស​ចម្រុះ​ឯករាជ​មួយ និង​អំពាវនាវ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​សន្យា​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នៅ មន្ទីរ​រដ្ឋសភា កាលពី​ថ្ងៃទី​០៩ ខែសីហា កន្លងទៅ​ថា​និង​ផ្តល់ព័ត៌មាន​ស្តីពី​ការ​ជ្រើ​រើស​ក្រុម​អ្នកបច្ចេកទេស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​នោះ ឲ្យ​មក​ចូលប្រជុំ​ដើម្បី​បន្តការងារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ឆាប់ ហើយ​វិល​មករក​ការដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី ។​
​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈ​ជាបន្ទាន់ នូវ​រាល​ការគំរាមកំហែង​ពលរដ្ឋ​ខ្មែរ ដោយ​ប្រើប្រាស់​ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​រថក្រោះ​ជាដើម ។​​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ និង​ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​ជួយ​គាំទ្រ ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ខ្លួន​តាម​គោលការណ៍​ប្រជា​ធិ​តេ​យ្យ ដូច​ចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ រួច​ពុំមាន​ការដោះស្រាយ និង​ផ្ទុយ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ៕
_______________________
ប្រភពពីទស្សនៈខ្មែរ

Read more: http://www.cambodiapage.info/

0 comments:

Post a Comment