ភ្នំពេញ ៖ យុវជន២នាក់ធ្វើក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីស្ដ្រីម្នាក់បានសម្រេច ហើយព្យាយាមបើកម៉ូតូគេច ខ្លួន ខណ្ឌត្រូវនគរបាលខណ្ឌ៧មករាដេញពីក្រោយ ហើយបានជ្រុលទៅបុកម៉ូតូកង់បី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ មានឈ្មោះទី១-សុខ សុទ្ធា អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ធី សុដែត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជិះម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាកអាយខន ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH-1800។ ជនរងគ្រោះឈ្មោះ លីម វណ្ណរី អាយុ១៩៨២ មុខរបរគ្រូបង្រៀននៅវិទ្យាល័យជា ស៊ីម សាមគ្គី ធ្វើដំណើរតាមម៉ូតូម៉ាកស្មាស់ ។
ប្រភពដដែលបានបន្ដថា ជនសង្ស័យទាំងពីរបានឆក់ខ្សែកពីជនរងគ្រោះនៅចំណុចដេអិន តាមបណ្ដោយផ្លូវសហ ព័ន្ធរុស្ស៊ី ហើយបើកម៉ូតូគេចតាមបណ្ដោយផ្លូវកម្ពុជា រហូតមកដល់ផ្លូវលេខ១០៩ ជនសង្ស័យបានបើកម៉ូតូជ្រុល ទៅបុកនឹងរ៉ឺម៉កកង់បីដួល ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាង សំណុំរឿងចាត់ការបន្ដតាមនីតិវិធី ។ ចំណែកវត្ថុតាងខ្សែកត្រូវប្រគល់ជូនម្ចាស់វិញ ៕
_________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment