គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:49 AM
លោក​គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៣ បាន​ប្រកាស​​ឲ្យដឹងថា រយៈពេល​៦​ខែ ឆ្នាំ​២០១៣​នេះ កម្ពុជា​បាន​ខ្ចីប្រាក់​ឥណ​​ទាន​​ពី​បរទេស និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​អន្តរជាតិ​​ប្រមាណ​ ៤២៣.៩​លាន​ដុល្លារ​​អាមេរិក​ សម្រាប់​អភិវឌ្ឍន៍​លើក​វិស័យ​ជាច្រើន​នៅ​កម្ពុជា​។
ការប្រកាស​​របស់លោក​គាត ឈន់​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ប្រាក់​ឥណទាន​សម្បទាន ១២០.៦​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ចិន ដើម្បី​អនុវត្ត​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ និង​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី នា​ល្ងាច​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៣​។
​លោក​គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ប្រាក់​ឥណទាន​ទាំង​៤២៣.៩​លានដុល្លារ​អាមេរិក​​នោះ​ទទួ​បាន​ពី​រដ្ឋាភិបាល​ចិន​ចំនួ​ន​៧៤.៨​លាន​ដុល្លារ ជប៉ុន​ប្រមាណ​៨៨​លាន​ដុល្លារ សាធា​រណ​រដ្ឋ​កូរ៉េប្រមាណ ៣៦.៦​លាន​ដុល្លារ ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ប្រមាណ ២១៤.៥​លាន​ដុល្លារ និង ពី​មូលនិធិ​អូ​ប៉ិច​សម្រាប់​ការ​អភិ​វឌ្ឍ​​អន្តរជាតិ (OFID) ប្រមាណ​១០​លាន​ដុល្លារ​។​
​គួរបញ្ជាក់​ថា តាម​ច្បាប់​ស្តីពី​ហិរញ្ញ វត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ កម្ពុជា​អាច​ខ្ចី​ឥណទាន​សម្បទាន​ប្រមាណ​ជា ៩០០​លាន​ដុល្លារ​ពី​បរទេស និង​ស្ថាប័នហិរញ្ញវត្ថុ​នានា។ ដូចនេះ​សម្រាប់​ឆ្នាំ​២០១៣ រាជ​រដ្ឋា​​ភិបាល​​កម្ពុជា​​នៅ​​មាន​​កញ្ចប់​ឥណទាន​ប្រមាណ ៤៧៦​លាន​ដុល្លារ​ទៀត សម្រាប់​ចុះ​ហត្ថលេខា​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ឆមាស​ទី​២​។​
______________________________
ប្រភពពី វាយោ


Read more: http://www.cambodiapage.info/

0 comments:

Post a Comment