គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:06 PM
គេហទំព័រ​បណ្តាញ​សង្គម Facebook បាន​ក្លាយជា​ឧបករណ៍​ដ៏​ពេញនិយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ចែករំលែក​ព័ត៌មាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​តៗ​គ្នា ទាំង​តាម​រូបភាព​ក្តី ទាំង​តាម​អក្សរ​ក្តី ទាំង​តាម​ការបញ្ចេញ​មតិយោបល់​ក្តី​។​ ​
បណ្តាញ​សង្គម Facebook បាន​ដើរតួនាទី​យ៉ាងសំខាន់​ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា ដែល​គ្មាន​ទូរទស្សន៍ វិទ្យុ និង​សារព័ត៌មាន​គាំទ្រ​ច្រើន​ដូច​គណបក្សនយោបាយ​កាន់អំណាច​នោះ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក​បើទោះបី​អ្នកលេង Facebook មាន​សមាសភាព​ចម្រុះ​គ្រប់​សណ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ​ក៏ដោយ​។​ ​
តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ក្រៅពី Page មួយ​នៅក្នុង Facebook ឈ្មោះ I Love Cambodia Hot News ដែលមាន​អ្នកគាំទ្រ​ចំនួន 201K «​ជាង​២០​ម៉ឺន​នាក់​» គឺ​នៅមាន​ក្រុម «Group» មួយ​នៅក្នុង Facebook ឈ្មោះ ព័ត៌មាន​សង្គម «Global News» ដែលមាន​សមាជិក​ចំនួន​ជាង 194K «​ជាង​១៩​ម៉ឺន​នាក់​» មាន​លោក Michael Rothy ជា​ប្រធាន​ក្រុម បាន​ដើរតួ​យ៉ាងសំខាន់​ក្លាយជា​វេទិកា​ឲ្យ​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា «​លេខ​៤» និង​គណបក្ស​សង្គ្រោះ​ជាតិ «​លេខ​៧» បញ្ចេញ​មតិយោបល់ និង Post ព័ត៌មាន​ព្រមទាំង​ចែករំលែក​ព័ត៌មាន​អំពី​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​រៀងៗ​ខ្លួន​ចាប់តាំងពី​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដល់​ថ្ងៃ​បោះឆ្នោត​និង​រហូតមកទល់​សព្វថ្ងៃ​នេះ​។​ ​
ខណៈដែល​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ផ្លូវការ​ត្រូវបាន​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣​នេះ បញ្ហា​ញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការ​ឈ្នះឆ្នោត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំងប្រទេស​ចំនួន​២៨៩.៧៩៣​សំឡេង ឬ​ប្រមាណ​ជា ១៣​អាសនៈ «​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ៥៥ អាសនៈ​» នៅក្នុង​អាសនៈ​រដ្ឋសភា​សរុប​១២៣​អាសនៈ គឺ​ធ្វើ​ឲ្យ​មានការ​កើន​កម្តៅ​យ៉ាងខ្លាំង​នៅក្នុង​អារម្មណ៍​របស់​អ្នកគាំទ្រ​គណបក្សនយោបាយ​នីមួយៗ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង Facebook​។​ ​
លោក Michael Rothy ដែលជា​ប្រធាន​ក្រុម Global News ដ៏​ល្បី​ក្នុង Facebook បាន​ទទួលរង​សម្ពាធ​គ្រប់​ជ្រុង​ពី​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ រហូត​ធ្វើ​ឲ្យ​លោក​ចង់​សម្រេចចិត្ត​បិទ​ក្រុម​អ្នក​ចោល​ម្តងៗ​ទៀតផង ទោះបី​លោក​ខំប្រឹង​ចែង​បទបញ្ជាផ្ទៃក្នុង​ក្នុង​ក្រុម​ក៏ដោយ​ពីព្រោះ​បើ​លោក​បិទ​អ្នក Post ខាង​លេខ​៤ ដែល​ខុសឆ្គង ដូចជា រូបភាព អក្សរ ពាក្យពេចន៍​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ឬ​ថ្នាក់ដឹកនាំ​ប្រទេស​គឺ​លេខ​៤ ខឹង​លោក តែបើ​លោក​បិទ​អ្នក Post ខាង​លេខ​៧ ដែល​ខុសឆ្គង​វិញ គឺ​លេខ​៧ ខឹង​លោក​។​ ​
ឥឡូវ សង្គ្រាម «​ឌឺដង​» រវាង​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​នៅតែ​ក្តៅគគុក​ក្នុង Facebook នោះ គឺ​រឿង​មិន​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រឆាំង និង​ការ​គំរាម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត ព្រមទាំង​ការស្នើសុំ​អង្គការសហប្រជាជាតិ​ឲ្យ​លូកដៃ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​។​ ​
យើង​នឹង​រង់​ចាំមើល​ទាំងអស់គ្នា តើក​ម្តៅ​នឹង​កើន​ឡើងដល់​កម្រិតណា​ក្នុង Facebook ចំពោះ​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ ដែល​ម្ខាង​ជា​អ្នកឈ្នះឆ្នោត​ពោរពេញ​ទៅដោយ​ការរិះគន់ និង​ម្ខាង​ទៀត​ជា​អ្នកចាញ់​ឆ្នោត​ដែល​ប្រកាសថា​ទទួលរង​អំពើ​អយុត្តិធម៌​?៕​
Michael-Rothy2
___________________________
ប្រភពពីដើមត្នោត


Read more: http://www.cambodiapage.info/

0 comments:

Post a Comment